តូបលក់ដូរតាមឆ្នេរអូរឈើទាលនឹងត្រូវរុះរើនៅចុងខែមេសា២០១៧ដើម្បីធ្វើការកែលម្អតាមគំរូថ្មី

0

រដ្ឋបាលខេត្តព្រះសីហនុរំលឹកដល់អាជីវករដែលមានតូបលក់ដូរនៅតាមឆ្នេរអូរឈើទាលត្រូវត្រៀមរុះរើតូបចាស់របស់ខ្លួនចេញនិងត្រៀមធ្វើតូបថ្មីតាមគំរូតូបស្តង់ដារដើម្បីធ្វើអោយកាន់តែទាក់ទាញភ្ញៀវទេសចរណ៏បន្ថែមទៀតនៅពេលខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តព្រះសីហនុចុះថ្ងៃទី១៥កុម្ភៈ២០១៧នេះបានអោយដឹងថា”ក្រុមអាជីវករដែលមានតូបកំពុងប្រកបអាជីវកម្មលក់ដូរនៅតាមឆ្នេរអូរឈើទាលទាំងអស់ត្រូវតែត្រៀមរុះរើតូបចាស់ៗចេញនិងត្រៀមសង់តូបថ្មីតាមគំរូដែលបានកំណត់រួចហើយរបស់ គអឆក ដើម្បីធ្វើអោយឆ្នេរអូរឈើទាលនេះកាន់តែប្រសើរឡើងថែមទៀតសំរាប់ទាក់ទាញភ្ញៀវទេសចរ។

ការរុះរើតូបចាស់នេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០មេសា២០១៧តទៅ។រីឯការសាងសង់តូបថ្មីនឹងចាប់ផ្តើមពីថ្ងៃ០១ឧសភា២០១៧ដោយតំរូវអោយសង់តាមគំរូស្តង់ដាដែលបានកំណត់របស់គណៈកម្មាធិការជាតិ គអឆក។

យោងតាមលិខិតដដែលនេះក៏បានបញ្ជក់ថានឹងមានការរៀបចំប្រពន្ធ័លូបង្ហូទឹកសំងុយទឹកភ្លៀង ការទុកដាក់កាកសំណល់រឹង​រាវ សំរាម និងកែលម្អសោភណ្ឌ័ភាពឆ្នេរអោយកាន់តែប្រសើរថែមទៀតផងដែរ៕