អាវុធហត្ថ ៤នាក់២ក្រុង ២ផ្ទៃប្រទេស អាវុធហត្ថ ក្រុងគេស្គាល់ម្នាក់ថាឈ្មោះស្ម៊ីត ជាមេបញ្ជាការងកងរាជអាវុធហត្ថក្រុងកាក់គោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋដឹកចេញពីព្រៃ យកលុយជាងមួយលានរៀល

0

ខេង ឧត្តម
ឧត្តរមានជ័យ៖ យោងតាមសេចក្តីរាយការណ៍ចេញពីខេត្តឧត្តរមានជយ័ថា មានអាវុធហត្ថ ៤នាក់ ២ក្រុង និង ២នាក់ទៀតផ្ទៃប្រទេស អាវុធហត្ថក្រុង គេស្គាល់ម្នាក់ថាឈ្មោះស្ម៊ីត ជាមេបញ្ជាការងកងរាជអាវុធហត្ថក្រុងសំរោង ។ បានកាក់គោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋដឹកឈើ

ចេញពីព្រៃ ប៉េអឹមកាក់យកលុយ។គោយន្តកន្ត្រៃ ដឹកឈើ ចំនួន៣គ្រឿងនោះ ត្រូវបានដោះលែង បន្ទាប់ពីត្រូវសមត្ថកិច្ច(អ ហ)ក្រុង២នាក់រួមនិង(អ ហ)ផ្ទៃប្រទេពីរ ឃាត់បានមួយដង្ហើមចង្រឹតជាថ្នូនិងលុយចំនួន(មួយលានម្ភៃម៉ឺនរៀល)។
ការកាក់គោយន្តកន្ត្រៃ របស់ពលរដ្ឋទាំងបីគ្រឿងនោះ បានធ្វើឡើង នៅវេលាម៉ោងប្រមាណ ជា៧យប់ កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ប្រភពបានបន្តថា គោយន្តកន្ត្រៃ៣គ្រឿងនោះដឹកឈើចេញពីព្រៃក្រុមហ៊ុន(អង្គរស៊ូគ័រ) ចូលមកក្នុងភូមិគោគច្រេស សង្កាត់សំរោង ក៍ត្រូវអាវុធហត្ថកាក់យកលុយ ដោយគោយន្តទីមួយទាលុយ(មួយលាន)រៀលតែចចា តម្លៃនៅសល់(មួយម្ភៃម៉ឺន)រៀល គោយន្តបន្ទាប់២គ្រឿងទៀតទាបាន(មួយលាន)រៀលសរុបទាំង៣គោយន្តនោះ(មួយលានម្ភៃម៉ឺន)រៀល ។ ប្រភពបញ្ជាក់ថា ក្នុងចំណោម អាវុធហត្ថ ទាំង៤នាក់ នាក់២ក្រុង ២ផ្ទៃប្រទេស អាវុធហត្ថ ក្រុង ត្រូវបានគេស្គាល់ម្នាក់ ថាឈ្មោះស្ម៊ីត ជាមេបញ្ជាការងកងរាជអាវុធហត្ថក្រុងសំរោង។
ជុំវិញករណីនេះដែរ លោកស៊្មីត មេបញ្ជាការងកងរាជអាវុធហត្ថក្រុង បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះថាលោកមិនទទួលលុយចំនួន(មួយលានម្ភៃម៉ឺន)រៀលពី ពលរដ្ឋដូចពាក្យ គេនិយាយនោះទេ គឺទទួលបានលុយចំនួនតែ(ម្ភៃម៉ឺន)រៀលទេ ជូនថ្លៃសាំង ចំណែកកម្លាំងរបស់លោកមាន៤នាក់ក្រុង មិនមានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចូលរួមទេ លោកបន្តថា បទបញ្ជាបើសិនជាផ្ទៃគេចុះមោយើងមិនអាចដោះស្រាយបានទេ បើសិនជាកម្លាំងគេចុះមោគេដឹកយកទៅអស់ហើយ។ លោកស៊្មីតបញ្ជាក់បន្ថែម ប្រជាពលរដ្ឋទេ គឺមិនមែនជាឈ្មួញអ្នករកស៊ីទេ ដែលកាប់ឈើចេញពីព្រៃលោក ព្រៃដែលគេហាម់ឃាត់ បន្ទាប់ពីណែនាំរួចនិងហាមមិនឲ្យមានជាលើទីពីទៀតទេ។
គួរំលឹកផងដែរកន្លងថ្មីៗកាលពីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យនេះ ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍ ឲ្យបាននូវផែនការ ថ្នាក់លើប្រគល់ជូន និងចូលរួមទប់ស្កាត់ បង្ការ បង្រ្កាប់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ៕