សោកនាដកម្ម​ដោយ​អំពើហិង្សា​ថ្មីៗ​នៅ​អ៊ីរ៉ាក់​ស្លាប់​៣១​នាក់​

0

​បា​កដាដៈ មនុស្ស​យ៉ាងតិច​៣១​នាក់​បាន​ត្រូវស្លាប់ ហើយ​៤៦​នាក់​ទៀត​បាន​ត្រូវរបួស​ក្នុង​អំពើហិង្សា​ថ្មីៗ កាលពី​ថ្ងៃទី​៣ មិថុនា នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុងប្រទេស​អ៊ីរ៉ាក់ នេះ​បើតាម​ប្រភពព័ត៌មាន​ប៉ូលិស​រាយការណ៍ ហើយ​ត្រូវបាន​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​ ​

តាម​ប្រភពព័ត៌មាន​នេះ ក្នុង​ខេត្ត​អាន​បា (Anbar) មាន​មនុស្ស​១៥​នាក់​ស្លាប់ ហើយ​៤០​នាក់​ទៀត​ត្រូវរបួស​ក្នុង​ទីក្រុង​ហ្វា​ល់​លូ​ចា (Fallujah) ទីប្រជុំជន​ខេត្ត ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បា​កដាដ (Baghdad) ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ពួក​បះបោរ​។ នៅ​ទីនោះ​សង្កាត់​ជាច្រើន​រង​ការវាយប្រហារ​តាម​អាកាស និង​ការបាញ់​កាំភ្លើង​ធំ និង​កាំភ្លើងត្បាល់ (airstrikes, artillery and mortar shelling struck) ។​

​សូមបញ្ជាក់ថា បេសកកម្ម​ជំនួយ អ​.​ស​.​ប សម្រាប់​អ៊ីរ៉ាក់ MANUI បាន​ឲ្យ​ដឹងថា ជនជាតិ​អ៊ីរ៉ាក់​ដល់​ទៅ​៨.៨៦៨​នាក់ ក្នុងនោះ​មាន​ជន​ស៊ីវិល​៧.៨១៨​នាក់​ត្រូវស្លាប់​ដោយ​អំពើហិង្សា​ក្នុង​ឆ្នាំ​២០១៣ ។ នៅក្នុង​ខែឧសភា ២០១៤ មនុស្ស​សរុប​៧៩៩​នាក់​បាន​ត្រូវស្លាប់ ហើយ​១.៤០៩​នាក់​ទៀត​ត្រូវរបួស​ដោយសារ​ការវាយប្រហា​រ​នានា​នៅ​ទូទាំង​អ៊ីរ៉ាក់​។

ជាក់ស្តែង​គ្រាន់តែ​រយៈពេល​១​ថ្ងៃ​សោះ គឺ​កាលពី​ថ្ងៃទី​៣០ ខែឧសភា មនុស្ស​៥៤​នាក់​បាន​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត រថយន្ត​អត្តឃាត និង​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ ៕ iraq1 - Copy iraq1a Iraq