ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងនោះមានព្រះសង្ឃចំនួន ៣អង្គត្រូវកម្លាំងជំនាញខេត្ត បង្ក្រាបបានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

កំពត ស្រុកដងទង់៖ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១០:១៥នាទី ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល កម្លាំងជំនាញខេត្ត បង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់គ្រឿងមួយ នៅចំណុចវត្តថៅកុង ឋិតក្នុងភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ០៣អង្គ (ប្រុស) រួមមាន : ១.ឈ្មោះ ច្រឹត វី អាយុ ៣១ឆ្នាំ នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ២.ឈ្មោះ ញេវ ពិទូ (ព្រះសង្ឃ) ព្រះជន្ម ១៦វស្សា ៣..ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម ១៨វស្សា ៤..ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម ១៦វស្សា ព្រះអង្គទាំងបីអង្គនៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់ និងដកហូតបានថ្នាំញៀនចំនួន ០៥កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕