សហព័ន្ធសុខុមាលភាពជាន់ខ្ពស់កូរ៉េជួយសាងសង់មជ្ឈមណ្ឌលជួយមនុស្សចាស់នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ:សហព័ន្ធសុខុមាលភាពជាន់ខ្ពស់កូរ៉េជួយសាងសង់មជ្ឈមណ្ឌលជួយមនុស្សចាស់នៅបរិវេណមន្ទិរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យ នាភូមិភ្នំបាក់សង្កាត់ទឺកថ្លាក្រុងសិរីសោភ័ណ។
លោកអឺន ក្វាងសឹក ប្រធានសហព័ន្ធសុខុមាលភាពជាន់ខ្ពស់កូរ៉េនិងលោកគឹម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ ថ្លែងថា: សហព័ន្ធសុខុមាលភាពជាន់ខ្ពស់កូរ៉េនិងរដ្ឋបាលខេត្តបន្ទាយមានជ័យបានចុះអនុស្សារណ:យោគយល់គ្នា(MOU) ថ្ងៃទី១២កញ្ញាឆ្នាំ២០១៦ ហើយត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា៣ឆ្នាំដល់ថ្ងៃទី១២កញ្ញាឆ្នាំ២០១៩ ដោយ ភាគីកូរ៉េគាំទ្រថវិកា ជួយផ្ទេរចំណេះដឹងពីកូរ៉េមកកម្ពុជាលើសេវាសុខុមាលភាពសង្គមដល់មនុស្សចាស់ ជួយសិក្សាស្រាវជ្រាវស្ថានភាពការងារសង្គមក្នុងខេត្ត។
លោកថ្លែងបន្តថា ភាគីទាំង២អះអាងថា :លើការសម្រេចចិត្តទាំងអស់របស់ខ្លួននឹងធ្វើឡើងដោយកិច្ចសហប្រតិបត្តិការជិតស្និតផុសចេញពីស្មារតី ទឹកចិត្តមនុស្សធម៍ជួយមនុស្សចាស់។
ឯកឧត្ដម សួន បរវ អភិបាលខេត្តបន្ទាយមានជ័យថ្លែងអំណរគុណដល់ភាគីកូរ៉េដែលជួយសេវាសុខុមាលភាពសង្គមដល់មនុស្សចាស់ក្នុងខេត្ត ហើយសង្ឃឹមជឿជាក់ថា ក្រោយមជ្ឈមណ្ឌលនេះសាងសង់រួចនិងដំណើរការនោះ មនុស្សចាស់ក្នុងខេត្តនេះនឹងបានទទួលការគាំពារប្រសើរឡើងមួយកម្រឹតទៀត។
ឯកឧត្ដម សួន បវរ រំពឹងទុកថា អង្គការហាឆាន់ខាំដែលជាអង្គការផ្សព្វផ្សាយសាសនាយីស៊ូឬគ្រីស្ទានមួយនេះនឹងពិនិត្យលទ្ធភាពជួយវិស័យផ្សេងទៀតក្នុងខេត្តព្រឡកន្លងមក អង្គការបានជួយមួយចំនួនធំហើយដែរ។
ឯកឧត្ដម អភិបាលខេត្តមានប្រសាសន៍ថា កន្លងមកមនុស្សចាស់ ទទួលបានការយកចិត្តទុកដាក់តាមរយ:សាសនាក្នុងនោះព្រះពុទ្ធសាសនា ក្នុងខេត្តមានវត្ត២៣៨វត្ត ព្រះសង្ឃជាថ៣.៦០០អង្គនិងមានមនុស្សចាស់៨០ភាគរយគោរពប្រណិបត្តិន៍។គ្រឹស្ទសាសនាវិហារ១៩កន្លែង ស្នាក់ការ១៧៤កន្លែង គ្រឹស្ទបរិស័ទជាង៧.៥០០នាក់ អ៊ីស្លាមសាសនិកជាង៥.៤០០នាក់…។មន្ទិីរសង្គមកិច្ចបានផ្តល់សេវាសង្គម សុខុមាលភាពដល់មនុស្សចាស់ ដូចជារៀបចំអោយមានសមាគមមនុស្សចាស់៨១សមាគម មានសមាជិកជាង៨.០០០នាក់ លើមនុស្សចាស់ជាង៥មឺុននាក់ក្នុងខេត្ត។
ភាគីទាំងពីរបានអញ្ជើញបញ្ជុំបឋមសិលាសាងសង់អគារ ជួសជុលកែលម្អអគារអង្គការគាំទ្រភាពសុខសាន្តមនុស្សចាស់កម្ពុជារបស់អង្គកឬហាឆាន់ខាំនិងសហព័ន្ធសុខុមាលភាពជាន់ខ្ពស់កូរ៉េក្នុងទីតាំងចាស់នៃមន្ទិរសង្គមកិច្ចខេត្តបន្ទាយមានជ័យ៕ដោយ:ឃិន គន្ធា