លោកប្រាក់ប៉ូលីសួរសុខទុក្ខនាំអំណោយជូនដល់មន្ត្រីមានជម្ងឺរសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមង្គលបុរី

0

បន្ទាយមានជ័យ: មន្ត្រីរដ្ឋបាលនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ហើយកំពុងចុះធ្វើការក្នុងគំរោងចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ធ នៅស្រុកព្រះនេតព្រះ មានជម្ងឺរកំពុងសម្រាក់ព្យាបាលនៅមន្ទីរខេត្តកម្ពុជាជប៉ុន មង្គលបុរីត្រូវបានលោក ប្រាក់ ប៉ូលី ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អនុប្រធាន និងមន្ត្រី នាំអំណោយនិងថវិការ ផ្ដល់ជូននាល្ងាចថ្ងៃទី ១៥ កុម្ភះ២០១៧។
មន្ត្រីដែលកំពុងមានជម្ងឺរ សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកម្ពុជាជប៉ុន មង្គលបុរី មានឈ្មោះ រ៉ៃ ប៊ុនធឿន មានតួនាទីជាមន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ហើយបានចុះធ្វើការក្នុងគំរោងចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ធ នៅស្រុកព្រះនេតព្រះ។
មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យខេត្តកម្ពុជាជប៉ុន មង្គលបុរី ប្រាប់ថា: ក្រោយការតាមដាន និងថតអេកូ អាចសន្និដ្ឋានបានថា:អ្នកជម្ងឺមាន ក្រពះ ធ្ងន់ធ្ងរតែមិនប៉ះបាល់សរីរាងផ្សេងៗទៀតនោះទេ ហើយអាចព្យាបាលជាសះស្បើយនៅពេលឆាប់ៗខាងមុខ។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យក្នុងឱកាកាសសួរសុខទុក្ខ បានពាំនាំការសួរសុខទុកពីឯកឧត្ដម ជាសុផារា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានយកចិត្តទុកដាក់ចំពោះមន្រ្តី គ្រប់រូបហើយតែងអោយក្រុមការងារ ចុះសួរសុខទុក ផ្ដល់កំលាំងចិត្ត និងផ្ដល់ថវិការ ចំពោះមន្ត្រីរ រងគ្រោះដោយគ្រោះថ្នាក់ ឬមានជម្ងឺផ្សេងៗ។
លោក ប្រាក់ ប៉ូលី សង្ឃឹមថាមន្ត្រីខ្លួននិងអាចជាសះស្បើយនាពេលឆាប់ខាង មុខហើយអាចបំពេញការងារ ចុះបញ្ជីដីធ្លីជូនពលរដ្ឋទទួលជោគជ័យ។
ជាមួយគ្នានេះដែរ លោកក៍បាន ផ្ដល់ថវិការ១លានរៀល និងគ្រឿបរិភោគមួយចំនួន ដល់គ្រួសារដើម្បីព្យាបាលផងដែរ៕ដោយ:ឃិន គន្ធា