មន្ទីរពាណិជ្ជកម្ម រួមជាមួយសាខាកាំកុងត្រូលខេត្តកំពង់ធំ ធ្វើពិធីដុតកំទេច ផលិតផលខូចគុណភាពជាច្រើនមុខ ជាងបីតោន

0

ខេត្តកំពង់ធំះផលិតផលខូចគុណភាពជាង២០ប្រភេទ ស្មើនឹងជាង៣តោន ត្រូវបានកម្លាំងជំនាញសាខាកាំកុងត្រូលខេត្តកំពង់ធំសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងរួមនិងអាជ្ញាធរស្រុកធ្វើពិធីដុតកំទេចចោល នៅព្រឹកថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៧ នៅទីលាន ព្រលានយន្តហោះ ស្ថិតនៅភូមិវ័ល្លយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក លៀងសុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថាលទ្ធផលដែលសមត្ថកិច្ចជំនាញកាំកុងត្រូល សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ រយៈពេល១ឆ្នាំ គិតពីចាប់ពីខែកុម្ភះឆ្នាំ២០១៦ដល់ខែកុម្ភះឆ្នាំ២០១៧នេះសមត្ថកិច្ចបានរឹបអូសផលិតផលនៅតាមផ្សារនានានៅក្នុងខេត្តកំពង់ធំ សរុបជាង៣តោន ក្នុងនោះមានផលិតចំនួន២១មុខគឺ ណែម ម៉ឹកស្រស់ សរសៃគុយទាវ លេលាបស្បែក ចាហួយដូង ទឹកក្រួចដបតូចធំ ទឹកដោះគោខាប់ ទឹកដោះគោឆៅ មីម៉ាម៉ា និងម្សៅបូរ៉ាក់ សំរាប់ដាក់លើគុយទាវ ប្រណិត ណែម ម៉ឹករួមទាំងផលិតផលជាច្រើនប្រភេទទៀត ត្រូវបានដុតកំទេចចោល។
លោកបន្តថា ក្រៅពីនេះកម្លាំងជំនាញបានធ្វើការណែនាំ អប់រំ បញ្រ្ជៀបដល់អាជីវករ ព្រមទាំងចុះបិទប៉ូស្ទ័រនៅទីប្រជុំជននិងតំបន់ដាច់ស្រយ៉ាលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែយល់ដឹងកាន់ច្បាស់ អំពីផលិតផលសុទ្ធឬក្លែងក្លាយនិងខូចគុណភាព ដែលយកពីប្រទេសជិតខាង
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសាទរចំពោះ សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ធំ តែងតែចុះប្រតិបត្តិការ ឆែកត្រួតពិនិត្យរកទំនិញខូចគុណភាពនៅតាមបណ្តាផ្សានីមួយៗជាហូហែដើម្បី ជួយថែរក្សាសុខភាពប្រជាពលរដ្ឋនិង ពង្រឹងឲ្យមានអនាម័យល្អ កាត់បន្ថយភាពក្រីក្រ
ខេត្តកំពង់ធំ។