ព្រះវិហារៈ នៅថ្ងៃទី១៦ ខែកុម្ភុះ ឆ្នាំ២០១៧ កំលាំងគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ដែលមាន ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈបញ្ចាការឯកភាព បានដឹកនាំកម្លាំងចុះត្រួតពិនិត្យបញ្ជាបទល្មើស ដែលកើតមាននៅតាមខ្សែរបន្ទាត់ កម្ពុជា ថៃ ឡាវ ដែលមានព្រំប្រទល់ជាប់គ្នា។ នៅក្នុងការត្រួតពិនិត្យនោះដែរ មានការចូលរួមសហការកំលាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ និង កំលាំងកងពលធំអន្តរាគមន៍លេខ៣ និងអជ្ញាធរស្រុកជាំក្សាន្តនិងស្រុកឆែប។
បានឃើញរយះពេលកន្លងមក តាមខ្សែរបន្ទាប់ព្រំដែនដែលមានកើតបទល្មើសជាច្រើនប្រភេទដូចជា បទល្មើសកាប់បំផ្លាញព្រៃឈើ បទល្មើសឆ្លងដែន ចូលកាប់ឈើនៅប្រទេសថៃ បទល្មើសជួញដូរគ្រឿងញៀននិងបទល្មើសផ្សែងៗទៀត។ ហើយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់ទៅលើកំម្លាំងដែលឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន ធ្វើយ៉ាងណាត្រូវរួមគ្នាបង្ក្រាប់រាល់បទល្មើសផ្សេងៗដូចជា កាប់បំផ្លាញ់ព្រៃឈើ ឆ្លងដែនទៅកាប់ឈើគ្រូញូងខុសច្បាប់ បទល្មើសគ្រឿងញៀនជាពិសេសគឺល្បែងសីុសងគ្រប់ប្រភេទ ដើម្បីរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ ភាព និងស្ថេរភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែនផង។
ដោយ មាន វណ្ណតារា