ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ
សីហនុ បានយាងមកដល់ ខេត្តសៀមរាប ! ក្នុងការយាងដល់ ខេត្តសៀមរាបនេះ មានការទទួល ទទួលបដិសណ្ឋាកិច្ច យ៉ាងយកចិត្តទុកដាក់ ដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប ព្រមទាំង មន្ត្រីរាជការគ្រប់ស្ថាប័ន ! ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទូទាំងខេត្តសៀមរាប ផងដែរ ។ នៅព្រឹកថ្ងៃទី១៧នេះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គនឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ឫសសីមា វត្តស្វាយដង្គុំ ក្រុងសៀមរាប និងនៅថ្ងៃទី១៨ ខែកុម្ភៈ ព្រះអង្គទាំងទ្វេ យាងទៅសម្ភោធខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយលោកស្រី អ៊ែន ជេលីណា ជូលី ! ក្នុងសាច់រឿងនិយាយ អំពីរឿងរ៉ាវ មួយចំនួន ពាក់ព័ន្ធរបបប្រល័យពូជសាសន៍ សម័យខ្មែរក្រហម ។ ខ្សែភាពយន្ត បែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» រំឭកអំពី ប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដឹកនាំ ផលិតដោយ លោកស្រី Angelina Jolie ជា ផលិត ករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់ នៅលើវាលស្មៅ នៃ ព្រះលាន ជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ខ្សែភាពយន្តនេះ ត្រូវបានថត នៅក្នុងទីតាំងសំខាន់ៗ ជាប្រវត្តិសាស្ត្រ ចំនួន០២ខេត្ត គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយ ដ៏សំខាន់ ដែលខ្សែភាពយន្ត បានផ្តិតយក ទិដ្ឋភាពជា ប្រវត្តិសាស្ត្រមួយចំនួនធំ ! ដូចនេះហើយ បានជា ផលិតករ ភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក រមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំង មុនដំបូងបំផុតបង្អស់ ដែលជាពិធីសម្ពោធ ផ្លូវការមុននឹងខ្សែភាពយន្តនេះ ចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត នៅលើពិភពលោក ៕