អ្នកញៀនល្បែងជល់មាន់និងបៀចំនួន២៤នាក់ត្រូវអ.ហដោះលែងឯម្ចាស់ទីតាំងបញ្ជូនទៅតុលាការ

0

សៀមរាប៖កម្លាំងអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន២ទីតាំងក្នុងក្រុងសៀមរាប ដោយឃាត់ខ្លួនបានអ្នកលេង ប្រុស ស្រីចំនួន២៤នាក់យកមកធ្វើកិច្ចសន្យាបញ្ឍប់នៅទីបញ្ជាការអាវុធហត្ថខេត្តហើយដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ចំណែកម្ចាស់ផ្ទះ

ទាំង២កន្លែងត្រូវបានកម្លាំងជំនាញនាំខ្លួនបញ្ជូនទៅតុលាការជាមួយនឹងវត្ថុតាងមួយចំនួន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នោះធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៧ នៅទីតាំង២ផ្សេងគ្នាថ្ងៃតែមួយក្នុងក្រុងសៀមរាប ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា៖ជនសង្ស័យ ប្រុស ស្រី ទាំង២៤នាក់នោះ ដែលចាប់មកសួរនាំនោះមាន២ទីតាំង៖ទីតាំងទី១.ឃាត់ខ្លួនបានមនុស្ស១៥នាក់ក្នុងនោះមានម្ចាស់ផ្ទះម្នាក់(ភ្នាល់បញ្ជល់មាន់)ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រៀកសង្កាត់សៀមរាបក្រុងសៀមរាបនិងទីតាំងទី២ឃាត់ខ្លួនបានមនុស្សប្រុសស្រីរួមទាំងម្ចាស់ផ្ទះដែលកំពុងលេងបៀរនោះមានចំនួន៩នាក់ ដែលមានទីតាំងស្ថិតនៅក្នុងផ្ទះភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាប។ប្រភពបានបន្តថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ទាំង២៤នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ក្នុងនោះក៏បានធ្វើការដកហូត បានវត្ថុតាងពីអ្នកល្បែងរួមមាន៖-រថយន្តចំនួន១គ្រឿង,-មាន់ជល់ ចំនួន៤ក្បាល ងាប់អស់២ក្បាល,-ម៉ូតូចំនួន១៧គ្រឿង,-លុយមួយចំនួន និង បៀតងមួយចំនួនធំផងដែរ។ ប្រភពបានបញ្ជាក់បន្ថែមថាកម្លាំងជំនាញបានឲ្យអ្នកលេងប្រុសស្រីធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញចំនួន២២នាក់។ចំណែកម្ចាស់ផ្ទះទាំង២នាក់ដែលបានផ្តល់ទីតាំងបើកល្បែងភ្នាល់មាន់ ព្រមទាំងបៀ នោះមាន៖ទី១/ឈ្មោះ ជុន ចំរើន ភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ម្ចាស់ផ្ទះ បើក ភ្នាល់មាន់ជល់) និង ទី២/ឈ្មោះ យឹម សារី ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ជាម្ចាស់ផ្ទះ បើក ទីតាំងឲ្យគេលេងបៀ)។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ និងវត្ថុតាង ដែលជាម្ចាស់ផ្ទះ ទាំង២ត្រូវបានកម្លាំងអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅវេលាម៉ោង២រសៀលថ្ងៃទី១៦ខែកម្ភៈឆ្នាំ២០១៧ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ប្រភពមួយបានទម្លាយថាការចាប់ល្បែងនេះមានសំរួលដោះលែងឲ្យនៅក្រៅឃំុពីសំណាក់អ្នលលេងនិងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរក្នុងនោះមានដូចជាលុយរបស់អ្នកលេងជាដើមត្រូវបានរបូតបាត់ទៅយ៉ាងត្រជាក់ត្រជុំ៕