គ្រូពេទ្យ​ចិន​ស្ទើរភ្លើង​វះកាត់ស្ត្រីម្នាក់ស្លាប់ក្នុងខេត្តពោធិសាត់​ បានវេច​បង្វេច​រត់មកបើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត ​នៅ​​ក្រុងស្ទឹងសែនខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ ​៖ ​គ្រូពេទ្យ​ស្ទើរភ្លើង​ជនជាតិ​ចិន​ម្នាក់ ​ដែល​ធ្លាប់បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​ព្យាបាល​វះកាត់​ គីស​ដៃ​ស្បូន​ស្ត្រី​ម្នាក់ ​បណ្ដាល​ឲ្យ​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​គ្លីនិក​ផ្ទះល្វែង​ជួល​របស់​គ្រូពេទ្យ​ចិន​រូប​នេះ ដែល​មា​នទី​តាំងនៅ​ទល់មុខ​សណ្ឋាគារ​ KM​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ឥឡូវនេះបាន​វេចបង្វេច​ ​​គេចខ្លួន​មកបើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាតមួយទៀតឈ្មោះថា (មន្ទីសម្រាកព្យាបាល ក្រុងស្ទឹងសែន) ក្នុងខេត្តកំពង់ធំ ​។
យោងតាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្តពោធិសាត់ឲ្យ​ដឹង​ថា កន្លងមក​គ្រូពេទ្យ​នេះគ្មាន​បទ​ពិសោធន៍​ច្បាស់លាស់ទេ​គាត់មានឈ្មោះ​វ៉ា​ន់ ចាន់​ជូ​ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ ​មានស្រុក​កំណើត​នៅ​ខេត្ត​ហេ​ណា​ន ​ប្រទេស​ចិន ចេះ​និយាយ​ភាសារ​ខ្មែរ​បន្តិចបន្តួច ​ហើយ​បាន​មក​បើក​គ្លីនិក​ ព្យាបាល​អ្នកជំងឺ​ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ​ប្រមាណ​ពី​៤​ ទៅ​៥​ឆ្នាំ ​ទៅហើយ​តែ​គ្មាន​ច្បាប់ ​អនុញ្ញាត​នោះ​ទេ​ ។ ​ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ឹង ចាន់​ធឿ​ន ​កាលនោះគាត់មានអាយុ​៣២​ឆ្នាំ ​មានកូន​ស្រី​៤​នាក់ ​រស់នៅ​ភូមិ​សាន្ត​ ស ​ឃុំ​អ​ន្សា​រ​ចំបក់ ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ​គេនៅចាំមិនច្រឡំទេកាលនោះ​បុរស​ជា​ប្តី​ឈ្មោះ​ប៉ៃ សា​រ៉េ​ត ​ធ្លាប់បាន​រៀបរប់ឲ្យអ្នកសារព័ត៌មាន​ដឹង​ថា ​ប្រពន្ធ​របស់​គាត់​ បាន​ថត​អេកូ​មើលឃើញ​មាន​ដុំ​គីស​ដៃ​ស្បូន​ ក៍​យក​មក​ព្យាបាល​នៅ​គ្លីនិកឯកជន​ របស់​គ្រូពេទ្យ​ចិន​នេះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា ​​នៅ​វេលា​ម៉ោង​១៥​រសៀល ​គ្រូពេទ្យ​ចិន​រូប​នេះ​ បាន​ចាប់ផ្ដើម​ធ្វើការ​វះកាត់​អស់​រយះពេល​ជាង​ពីរ​ម៉ោង​ទើប​រួចរាល់ ​លុះដល់​ម៉ោង​២១ ​និង​៤០​នាទី​យប់ ​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដាច់ខ្យល់​ស្លាប់​ ធ្វើ​ឲ្យ​គាត់​ និង​កូន​ៗ​ស្រែកយំ​ផ្អើល​ទាំង​យប់ ​។ ​ពេល​នោះ​គាត់​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច ​នៅ​ឯ​ស្រុក​ក្រគរ​ ព្រោះ​មិន​ស្គាល់​សមត្ថកិច្ច ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ទេ​ ។ ​ភ្លាម​ៗ​នោះ ​សមត្ថកិច្ច​បាន​មក​ដល់​ ប៉ុន្តែ​រវល់​តែ​ពិនិត្យ​មើល ​សាកសព​ប្រពន្ធរបស់​គាត់​ ដែល​មាន​មនុស្ស​អ៊ូអរ​នោះ​ ស្រាប់តែ​គ្រូពេទ្យ​ចិន​រូប​នោះ​ លួច​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ​។
អ្នកទទួលមើលការខុសត្រូវក្នុងគ្លីនិក ស្ទឹងសែន បានប្រាប់ក្នុងកិច្ចសម្ភាសថា កាលដែលលោក វ៉ាន ចាន់ជូ ឆ្លើយក្នុងកិច្ចសម្ភាសដោយលើម្រាមដៃ៤នោៈគឺលោកបញ្ចាក់ថា លោកបានទៅក្រុងភ្នំពេញ ៤ដងហើយនៅតែរត់ច្បាប់មិនទាន់បានទេ មិនមែនពាក់ព័ន្ធនិងការបង់លុយរត៎ការនោះទេ សុំកុំយល់ច្រលំ។

លោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ចំពោះច្បាប់ទំនាប់ ក្នុងការបើកគ្លីនិក ស្ទឹងសែននេះ កំពុងតែរត់នៅឯក្រសួងសុខាភិបាល មិនទាន់បានមកដល់ដៃគ្រូពេទ្យ វ៉ាន ចាន់ជូ ទេក្នុងរយៈពេល៣ខែនេះ ។
មតិមហាជនបានរឹះគន់លោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ យ៉ាងចាស់ដៃថា គ្រូពេទ្យ វ៉ាន ចាន់ជូ រូបនេៈធ្លាប់បានវៈកាត់ធ្វើអោយស្រ្ដីម្នាក់ស្លាប់រួចម្ដងទៅហើយ ចុៈហេតុអ្វីបានជាបន្ដរត់ច្បាប់អោយបើកគ្លីនិកនេះទៀត ចុៈបើស្លាប់មនុស្សទៀតនោះតើលោក ទី ធីរ៉ាវុធ ហ៊ានទទួលខុសត្រូវមុខច្បាប់ទេបានជាហ៊ាន រត់ច្បាប់អោយគ្រូពេទ្យនេៈទៀត៕ ប៊ុន រិទ្ធី