VIDEO ពិធីបួងសួងក្រុងពាលីប្រស់ព្រហ្មសុំសេចក្តីសុខក្នុងឳកាសរៀបចំបើកការដ្ឋានអង្គរសង្ក្រានមហាគ្រួសារខ្មែរឆ្នាំ២០១៧

0

ដោយ  ខេង ឧត្តម
សៀមរាបៈ ពិធីបួងសួងក្រុងពាលីប្រស់ព្រហ្មសុំសេចក្តីសុខនៃទឹកដីមហានគរ បានរៀបចំពិធីសូត្រមន្ត ក្រុងពាលីបន់ស្រន់ដល់ព្រះសិទ្ធិបារមី សម្តេចផែនដីបុព្វបុរសខ្មែរ រួមម្ចាស់ទឹកម្ចាស់ដី អរុកអរក្សអ្នកតាម្ចាស់ព្រៃ ជួយសន្ធិតបារមីសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឳកាសនៃពិធី

រៀបចំ បើកការដ្ឋានសាងងសង់ ព្រឹត្តិការណ៍អង្គរសង្រ្កានមហាគ្រួសារខែ្មរឆ្នាំ២០១៧ ដោយមានការថ្វាយគ្រឿងសក្ការៈទិសបារមីទាំង១០ នៅក្នុងបរិវេណប្រាសាទបាយ័ន ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ឋយុវជនកម្ពុជា ជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបួងសួងក្រុងពាលីប្រស់ព្រហ្មសុំសេចក្តីនៃទឹកដីមហានគរ អមដោយ ឯកឧត្តម ឃឹម ប៊ុនសុងង អភិបាលខេត្តសៀមរាបព្រមទាំងអ្នកមុខអ្នកការ មន្រ្តីរាជការសាខាខេត្តក្រុងនិងអង្គភាពពាក់ព័ន្ឋជុំវិញ ខេត្តសៀមរាប ចូលរួមនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១៧ នៅក្នុងបរិវេណប្រាសាទបាយ័ន្ត ដែលគ្រោងនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខាង មុខនេះ។
តាមការឲ្យដឹងពីលោក សោម រតនា អ្នកនាំពាក្យឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា អង្គរសង្រ្គាមឆ្នាំនេះនឹងរៀបចំឲ្យមានភាពអធឹកអធ័មជាងឆ្នាំមុន ដោយឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ដែលជាមហាគ្រួសារខ្មែរ ក្នុងការចូលរួមបង្កើនបរិយាកាសសប្បាយរីករាយ ដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ជេញនូវ ស្នាដៃនិងលទ្ធភាពរបស់ខ្លួន ក្នុងនាំជាម្ចាស់នៃអង្គរសង្រ្កាននៃឆ្នាំនេះ ដែលអង្គរសង្រ្កានឆ្នាំនេះខុសពីឆ្នាំមុន បន្តិចគឺទាមទារឲ្យបងប្អូនក្រុមយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជា សហការគ្នាជាមួយប្រជាពលរដ្ឋ រួមគ្នាបង្កើនភាពរីករាយ បង្កើនភាពសប្បាយទាំងអស់គ្នា ហើយរំពឹងថានិងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមសប្បាយក្នុងឳកាសអង្គរសង្រ្កាន១លាននាក់។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី រៀបចំព្រឹត្តការណ៍អង្គរសង្រ្កាន្ត ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និងសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និង ដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន នឹងឈានទៅបន្តរថែរក្សាកេរ្តីមរតកនេះឲ្យបានគង់វង្សទៅអនាគត់។
បន្ទាប់ពីពិធីក្រុងពាលីបានបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ឋយុវជនកម្ពុជា បានសំណេះសំណាលជា មួយនឹងក្រុមរក្សាអានាម័យអង្គរ ដោយបានបង្កើនភាពស្និទ្ធស្នាល និងសប្បាយរីករាយ ថែមទាំងបានបង្ករបរិយាកាស រាំញីកែងជើង រួមទាំបទដ៏ទៃទៀត ដើម្បីធ្វើឲ្យបរិយាកាសសប្បាយរីករាយ៕