ផ្ដល់អណ្ដូងទឹកស្អាត់លើកទី២បន្ថែម១៥កន្លែងទៀតជូនដល់យោធិនពិការនីមណ្ឌុលអភិឌ្ឍន៍តេជោភ្នំឆ័ត្រ៣១៧

0

បន្ទាយមានជ័យ: កាកបាតក្រហមកម្ពុជាបានផ្ដល់ អណ្ដូងទឹកស្អាត់លើកទី២បន្ថែម១៥កន្លែងទៀតជូនដល់យោធិនពិការ មណ្ឌុលអភិឌ្ឍន៍តេជោភ្នំឆ័ត្រ៣១៧ ដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ១៨ កុម្ភះ ២០១៧ នៅភូមិតេជោភ្នំឆ័ត្រ ឃុំ-ស្រុក ស្វាយចេក ។
ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ុយ សំអាតនាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្ដេច កតិព្រឹទ្ធបណ្ឌឹតប៊ុន រានីហ៊ុនសែន និងក្រុមការងារថ្នាក់កណ្ដាលកាកបាទក្រហម លោក លី សារី ប្រធានគណះកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលរងខេត្តបន្ទាយមានជ័យ និងយោធិនពិការជាច្រើនរូបចូលរួមអបអរសមិទ្ធផលទាំងនេះ។
ក្នុងរបាយការណ៍លោក សាន ឃិត នាយកសាខាកាបាទក្រហមខេត្តបន្ទាយមានជ័យ បានអោយដឹងនេះជាលើកទី២ហើយ ដែលកាកបាទក្រហម បាន
ផ្ដល់អណ្ដូងទឹកស្អាត់បន្ថែម១៥កន្លែងទៀត ជូនដល់យោធិនពិការនីមណ្ឌុលអភិឌ្ឍន៍តេជោភ្នំឆ័ត្រ ៣១៧ ដើម្បីអោយគ្រសារយោធិនពិការ និងនិវត្តជនបានប្រើប្រាស់ទឹកគ្រប់គ្រាន់ នៅពេលរដូវរាំងស្ងួត ដែលលើកទី១ សម្ដេច កតិព្រឹទ្ធបណ្ឌឹតប៊ុន រានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ដល់ ១៥អណ្ដូងរួចហើយ នៅក្នុងមណ្ឌុលយោអភិវឌ្ឍន៍ធិនពិការតេជោភ្នំឆ័ត្រ៣១៧នេះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍ថា: សមិទ្ធផលអណ្ដូងទឹកលើកទីពីនេះ បានសាងសង់ចប់សព្វគ្រប់ហើយ កាលពីខែកុម្ភះ ថ្មីៗនេះមានចាប់ពីជម្រៅ ៣៥ម៉ែត្រ ទៅ៦០ម៉ែត្រ នាធាការជួសជល់រយះពេល១ឆ្នាំ សម្ដេចបានចំណាយទឹកប្រាក់សរុប ៥២,៥០០ ដុល្លាអាមរិក អាចអោយបងប្អូនប្រើប្រាស់គ្រប់គ្រាន់ នៅរដូវប្រាំង។
ឯកឧត្ដមឧត្ដមសេនីយ៍ ទុយ ប៊ុនលី ប្រធានមណ្ឌុលអភិឌ្ឍន៍តេជោភ្នំឆ័ត្រ៣១៧ ថ្លែងអំណរគុណ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានយកចិត្តទុក ផ្ដល់អណ្ដូងទឹកបន្ថែម ជូនដល់គ្រួសារយោធិនពិការ ដើម្បីបានប្រើប្រាស់ គ្រាប់គ្រាន់។
ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ុយ សំអាតនាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងជាតំណាងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពូជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានលើកឡើងថា ដោយសំលឹងឃើញពីតម្រូវការចាំបាច់ក្នុងជីវភាពគ្រួសាររបស់បងប្អូនឯកភាពផ្តល់ជូនអណ្ដូង ដល់គ្រួសារយោធិពិការក្នុងមណ្ឌុល។
ឯកឧត្ដមឧត្ដមសេនីយ៍ បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចប្រធាន ហើយបានលើកឡើងពីបញ្ហាប្រឈម ៥យ៉ាងគឺ: ១.បញ្ហាបម្រែបម្រួលអាកាសធាតុ ។
២.ការកាត់បន្ថយភាពក្រីក្រ និងអំពើហឹង្សា។ ៣.បញ្ហាគ្រឿងញៀន ក្មេងទំនើង៤.បញ្ហាអនាម័យ សុខភាព និងទឹក។ ៥.ការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍៕ដោយ៖ឃិន គន្ធា