បុរសម្នាក់បំផ្លាញ់ព្រៃឡង់យ៉ាងសកម្មម្នាក់ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សឃាត់ខ្លួនរួមទាំងវត្ថុតាង

0

កំពង់ធំៈ ព្រៃឡង់ត្រូវបានការពារយ៉ាងរ៉ឹងប៉ឹង និងការុករាន្ទ កាប់ព្រៃដោយខុសច្បាប់ ពីសំណាក់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ ដែលដឹកនាំដោយ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចាត់វិធានការក្តៅ ក្នុងការអនុវត្តច្បាប់ ក្រោមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យព្រៃឈើ នៅក្នុងព្រៃឡង់មានការ ចយចុះគួរអោយកត់សម្គាល់ពីការដឹកជញ្ជូនឈើដោយខុសច្បាប់។

ជាក់ស្តែងបុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទ បំផ្លាញព្រៃឡង់ត្រូវបានកំលាំងសម្ថកិច្ចឧទ្យានុរក្សក្រុមចល័តអន្តរាគមន៏ធ្វើការបង្ក្រាបបានកំពុងធ្វើ សកម្មភាពលួចអារឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ រួមទាំងវត្ថុតាង មានរណាយន្តមួយគ្រឿង និងផ្លែរណាមួយបន្ទះ ខណៈពេលដែលកំពុងតែធ្វើសកម្មភាពលួចចូលកាត់ដើមឈើមួយដ៏ធំដែលមានមុខកាត់០,៩០មកាលពីវេលាម៉ោង៨.១៥នាទីយប់ថ្ងៃទី១៨ ខែគុម្ភៈ ឆ្នាំ២០១៧នៅចំនុចអូរក្បាលរាំស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា នសង្ស័យឈ្មោះ ផាត ទិត្យ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាអ្នកស៊ីឈ្មួលអាឈើឲ្យលោក ថៅកែ ឈ្មោះ ភា រៀ រស់នៅភូមិឃុំជាមួយគ្នា ហើយក៏ជាអ្នកប្រគល់រណាយន្ត១គ្រឿង និងប្រេងសាំង១កាន ទៅកម្មករ ២នាក់ចូលទៅអារឈើ ។

លោក តុប កក្កដា បានបន្តរថា ទោះជាព្រៃឡង់មានទំហំធំក៏ដោយ ក្នុងតួនាទីភារកិច្ច ត្រូវតែគោរពឲ្យបាននូវ ការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបឲ្យបានតាមលទ្ធភាពជាក់ស្តែង តែការបង្រ្កាបមានបញ្ហាប្រឈម ដូចជាសមត្ថកិច្ចមានគ្នាតិច ជនសង្ស័យបានប្តូររូបភាពពីការធ្វើសកម្មភាពលួចចូលអារឈើពេលថ្ងៃ មកធ្វើនៅពេលយប់វិញ ជនល្មើសមានអាយគោមរងចាំមើលផ្លូវ ព្រមទាំងមានអាវុធកែឆ្នៃដាក់តាមខ្លួនទៀតផង អាចនិងប្រឈមគ្រោះថ្នាក់បានយ៉ាងងាយ  ដូចជាករណីនេះជាដើមទំរាំតែចាប់បានកម្លាំងសមត្ថកិច្ចយើងត្រូវលូនក្នុងព្រៃពេលយប់ងងឹតពីចំងាយទំរាំចូលទៅចាប់បាន  ជនសង្ស័យត្រូវបានកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាកានៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដោយ  ប៊ុន  រដ្ឋា