ព្រះវិហារៈ ឈើអាគ្រឿងផ្ទះជាច្រើនម៉ែតគុបដឹកចេញពីព្រៃការពារព្រះរកាដឹកតាមគោយន្ដយកមកលាក់ទុកនៅក្នុងព្រៃមួយកន្លែងស្ថិតនៅភូមិពោទាប ឃុំម្លូព្រៃ១
ស្រុកឆែបខេត្តព្រះវិហារ មានការលួចលាក់អាឈើបំរុងដឹកចេញត្រូវបាន លោក សុខ មុន្នីរិទ្ឋិ
អភិបាលរងស្រុក ឆែបសហការជាមួយនឹងលោក សេង លាង នាយសង្កាត់ឆែប ចុះបង្ក្រាបទីតាំងខាងលើនេះការពីវេលាម៉ោង១២ថ្ងៃត្រង់នៅថ្ងៃទី២០ខែកុម្ភះនេះ។
លោក សុខមន្នីរិទ្ធិ អភិបាលរងបានឲដឹងថាក្រោយពីទទួលបានព័ត៌មានរាយការណ៍លោកបានដាក់កំលាំងចំរុះចុះប្រត្តិបត្តិការរុករកក្រុមឈ្មួញល្មើសច្បាប់ទាំងនោះឃាត់បានរថយន្ដយន្ដសាំញុង២គ្រឿង ១ពណ៌លឿងដឹកក្ដា១គុប៣ផ្លាននិងមួយគ្រឿងទៀតពណ៌សំបកឪឡឹកមិនទានបានដាក់ឈើត្រូវកំលាំងចំរុះចុះមកទាន់ឃាត់ខ្លួនបានមនុស្ស៣នាក់ស្ត្រីម្នាក់បញ្ជូនមករដ្ឋបាលព្រៃឈើសង្កាត់ឆែបសាកសួរបន្ត។
លោក សេង លាងបានឲដឹងថា ឈើអាប្រភេទគ្រឿងផ្ទះមានចំនួន២០ម៉ែតគូបនិងឈើលេខមួយសុក្រម៥ម៉ែតគុបជាឈើសន្និធិហើយសរុបទាំងឈើនៅក្នុងរថយន្ដមានចំនួន២៦ម៉ែតគុប៣ផ្លាន្នចំណែកម្ចាស់រថយន្ដដឹកឈើខាងលើត្រូវបានទទួលកំហុសចូលបង់ផាកពិន័យតាមច្បាប់រឺឯម្ចាស់រថយន្ដមួយគ្រឿងទៀតត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការរកសីុឈើខុសច្បាប់បន្តទៀត។ហើយបច្ចុប្បន្ននេះឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណ:កម្មាធិកាឯកភាពខេត្តបានដាក់កំលាំងពង្រឹងតាមដងផ្លូវនិងគ្រប់មន្ត្រីជុំនាញត្រូវដាច់ខាតមិនឲមានបទល្មើសឆ្លងកាត់តាមគោលដៅរបស់ខ្លួនបើមិនដូចច្នោះនិងរាយការទៅរដ្ឋមន្រ្តីដើម្បីសូមគោលការដាក់ទោសទៅលើគោលដៅប្រចាំការនៅតំបន់របស់ខ្លួន៕
ដោយ មាន វណ្ណតារា