ខេត្តព្រះសីហនុ: ប្រជាពលរដ្ឋជាង១៤គ្រួសារក្នុងចំណោម៣២គ្រួសារដែលប្រកបរបចិញ្ចឹមត្រីឆ្ពង់នៅតាមបណ្តោយព្រែកថ្មរូងហៅ ព្រែកបី មានទីតាំងនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានសំដែងការព្រួយបារម្ភខ្លាចត្រីដែលគាត់បានចិញ្ចឹមនៅក្នុងសមុទ្រងាប់នាំអោយខាតឡុងចុងខណៈក្រុមហ៊ុនបូមខ្សាច់បានធ្វើសកម្មភាពបូមខ្សាច់នៅក្បែរទីតាំងចិញ្ចឹមត្រីរបស់ពួកគេ។ព្រោះការបូមខ្សាច់នេះបានធ្វើទឹកសមុទ្រឡើងល្អក់និងមានក្លិនស្អុយដែលនាំអោយត្រីទាំងនោះងាប់។
អ្នកចិញ្ចឹមត្រីទាំងនោះសំណូមពរដល់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងរាជរដ្ឋាភិបាលមេត្តាជូយអន្តរាគមន៏បញ្ឈប់សកម្មភាពបូមខ្សាច់នៅក្បែរចំណុចពួកគាត់ចិញ្ចឹមត្រីនេះផង។ខណៈក្រុមហ៊ុននៅតែបន្តលួចបូមដោយមានដាក់កំលាំងអវុធហត្ថចាំការពារសាឡង់បូមខ្សាច់នវថែមទៀត ផងដែរ។
ពលរដ្ឋបន្តថាពួកគាត់គ្មានស្រែចំការសំរាប់ធ្វើការដាំដុះទេមានតែរបរចីញ្ចឹមត្រីនេះមួយមុខគត់សំរាប់ចិញ្ចឹមជីវិត។
សូមរំលឹកជូនថា កាលពីថ្ងៃទី៩ កុម្ភៈ ២០១៧ កន្លងទៅថ្មីៗនេះ លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពលរួមទាំងមន្ត្រីជំនាញថ្នាក់ខេត្ត, អាជ្ញាធរស្រុកស្ទឹងហាវក៏បានចុះធ្វើការសំរបសំរួលវិវាទរវាងប្រជាពលរដ្ឋខាងលើនិងភាគីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ័បូមខ្សាច់នៅទីនេះផងដែរតែមិនទាន់មានលទ្ធផលនៅឡើយទេ។
មិនមានលទ្ធផលដោយសារក្រុមហ៊ុនបូមខ្សាច់មិនអាចប៉ះប៉ូវផលប៉ះពាល់តាមសំណើរបស់ម្ចាស់ចិញ្ចឹមត្រីទាំង១៤គ្រួសារនេះបាន។តែឯឧ នឹងយកបញ្ហាបនេះរាយការជូនឯឧរដ្ឋមន្ត្រីដើម្បីសម្រេច។
តាមប្រភពពី ឈ្មោះ សាយ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ការដ្ឋានបូមខ្សាច់នេះបានអោយដឹងតាមទូរសព្ទ័ថា៖ ក្រុមហ៊ុនបូមខ្សាច់នេះមានអាជ្ញាបណ្ណ័ត្រឹមត្រូវបានទទួលសិទ្ធធ្វើសកម្មភាពបូមខ្សាច់យកទៅលក់អោយកំពង់ផែស្វយត្ន័ក្រុងព្រះសីហនុដើម្បីអភិវឌ្ឍធ្វើផែស្ងួតក្នុងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
សូមបញ្ជាក់ជូនថាក្រសួងរ៉ែនិងថាមពល ចេញអាជ្ញាបណ្ណ័អោយក្រុមហ៊ុនបូមខ្សាច់ឈ្មោះ (អេ អេស ខេ អិល សឺវិស អែន ខន់សាល់ធីង អ៊ីន ASKL SERVICE AND CONSULTING INC) ដើម្បីធ្វើអាជីវកម្មបូមខ្សាច់និងខ្សាចល្បាយភក់ នៅចំណុចព្រែកថ្មរូង ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តែបញ្ហានេះដែរ មន្ត្រីជំនាញជលផលខេត្តព្រះសីហនុ សុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថា លោកមិនបានដឹងថាក្រសួងចេញអាជ្ញាបណ្ណ័អោយក្រុមហ៊ុនបូមខ្សាច់នេះទេ។លោក បន្តថា ទីនោះជាតំបន់ដែននេសាទរបស់សហគមន៏នេសាទឃុំទំនប់រលកនៅស្រុកស្ទឹងហាវនេះ។
លោក ប្រធានសហគមន៏នេសាទស្រុកស្ទឹងហាវ បានអោយដឹងថា ការបូមខ្សាច់នេះអាចប៉ះពាល់ដល់ការចិញ្ចឹមត្រីព្រោះបូមនៅជិតកន្លែងចិញ្ចឹមរបស់កសិករដែរតែក្រុមហ៊ិនបូខ្សាច់នេះអាចបញ្ជៀសបាន។