ផ្លរីដាៈ ការវាយប្រហាររបស់ឆ្លាមមួយករណីទៀត បានកើតឡើងនៅក្នុងរដ្ឋផ្លរីដា ។ ស្ត្រីម្នាក់ ត្រូវបានឆ្លាមមួយក្បាលវាយប្រហារលើជើងរបស់នាង នៅក្នុងអំឡុងពេល ធ្វើដំណើរកម្សាន្ត ជាគ្រួសារមួយ នៅឧទ្យានប៉ុនស៍ដឺឡេអុងផាក នៅឆ្នេរមែលប៊ន រដ្ឋផ្លរីដា (Ponce de Leon Park on Melbourne Beach in Florida )។ នេះបើតាមវេបសាយបរទេសផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤។ ស្ត្រីម្នាក់នោះមាន អាមីតាតស៍( Amy Tatsch )អាយុ 38 ឆ្នាំ បានមកព្យាបាលជើងរបស់នាង នៅថ្ងៃទី15 ខែឧសភា។
ដោយផ្អែកលើរបៀបឬស្ថានភាពមុខរបួសដ៏ធំដែលឆ្លាមខាំនេះគឺ លោកវេជ្ជបណ្ឌិតរបស់នាងជឿថា ឆ្លាមនេះមានប្រវែងដងខ្លួនដល់ទៅ៧ហ្វីត ។ Tatsch គិតថា ឆ្លាមនេះអាចមានទំហំស្ទើរប៉ុនឆ្លាមគោមួយ។ នៅក្នុងវិធីជួយសង្គ្រោះជីវិតនាង នាង Tatsch តម្រូវឱ្យមានការវះកាត់ជាច្រើន ក្នុងរយៈពេល ពីរសប្តាហ៍ ចុងក្រោយនៅក្នុងមន្ទីរពេទ្យ។
ទីបំផុតនាងបានត្រឡប់មកផ្ទះវិញ។ នាងបានប្រាប់ អ្នកនៅជុំវិញថា “( ខ្ញុំ ) មិនអាចក្រោកឡើងបាន ហាក់មិនទទួលបានកើនឡើងនៅលើមុខរបួស និងនៅជុំវិញនោះទេតែ វាជាមុខរបួសធ្ងន់ធ្ងរខ្លាំងណាស់ នៅផ្នែកខាងក្រៅ” ។ ទោះបីជាយាងណា នាងបានត្រឹមរងរបួស នាងគឺរស់ដើម្បីប្រាប់ពីអ្វីដែលបានកើតឡើង៕