ស្រះទឹកសាបមុខរោងចក្រស្រាបៀរអង្គរគ្រោងកែលម្អជាកន្លែងលំហែកាយ

0

ខេត្តព្រះសីហនុ៖ឯឧ​ យន្ត មីន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថាស្រះទឹកមុខរោងចក្រស្រាបៀរអង្គរនឹងត្រូវកែលម្អអោយក្លាយជាកន្លែងលំហែកាយនិងមិនអនុញ្ញាតអោយបុគ្គលណារំលោភយកបានជាដាច់ខាត។

ឯឧ យន្តមីន បានថ្លែងបែបនេះគ្រាដែលមានការលើកឡើងពីមតិខ្លះដែលបានបង្ហាញក្តីបារម្ភខ្លាចបាត់បង់ដីស្រះទឹកសាបមួយនេះដូចការបាត់បង់ចំណែកដីផ្ទៃរងទឹកភ្លៀងនៅបឹងព្រែកទប់នាពេលកន្លងមកេដែលបឹងទឹកសាបព្រែកទប់ជាប់ឆ្នេរសមុទ្រមូយនេះត្រូវបានអ្នកមានឱកាសមានលទ្ធភាពគេសហការគ្នាដោយរលូនច្នៃរត់ការយកធ្វើបណ្ណ័កម្មសិទ្ធគ្រាដែល លោក ស្បោង សារ៉ាត់ ជាអភិបាលខេត្តព្រះសីហនុ។

ឯឧត្តម​ អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ការបោះបង្គោលជុំវិញស្រះនាពេលថ្មីនេះមិនមែនបោះបង្គោលបែងចែកដីគ្នានោះទេ។តាមពិតក្រុមការងារថ្នាក់ខេត្តចុះទៅបោះដើម្បីកំណត់តំរុយសំរាប់ធ្វើផ្លូវ ,សូន និងតូបតាមប្លង់គំរូដែលបានគូររួចហើយប៉ុណ្ណោះ។ដូច្នេះសូមសាធារណៈជនកុំមានការយល់ច្រឡំ៕