ឯកឧត្តមស៊ិនថារ័ត្នដឹកនាំក្រុមការងាចុះអប់រំផ្សព្វផ្សាយផែនការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់កងទ័ពទិសទី១ប្រាសាទព្រះវិហារ

0

សួន លីណា

ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ទទួលបន្ទុក ការិយាល័យគ្រឿងញៀន បានដឹកនាំក្រុមការងារ ចុះអប់រំ

ផ្សព្វផ្សាយផែនការ ស្តីពីវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅទូរទាំងកងពលទិសទី១ប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០១៧ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម មេបញ្ជាការ មេបញ្ជាការរងនៅតាមបណ្តាកងពលនីមួយៗផងដែរ ។
នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្តីពីវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ លោកវរសេនីយ័ទោ នាង សុខជឿន នាយរងការិយាយ័លប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានរបាយការណ៍លេខ០១.ផ.ក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយះពេល៦ខែ(ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៧) បានធ្វើការេកត់សម្គាល់ឃើញថា ការចរាចរ និងការជួញដូរគ្រឿងញៀន មិនមានការថយចុះ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ កម្លាំងនគបាល និងកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបាន ចំនួន ៤.១៩១ករណី(បទល្មើសប្រើប្រាស់១.១១២ករណី)ចាប់បានជនសង្ស័យសរុប៩.៨០២នាក់(អ្នកប្រើប្រាស់ គ្រឿងញៀន៣.៦១១នាក់) និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម៧៩៦ក្រាម ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ទទួលបន្ទុក ការិយាល័យគ្រឿងញៀន បានធ្វើបទបង្ហាញបញ្ជាក់អំពីអ្នកប្រើប្រាស់គ្រឿងញៀន ជួបប្រទះនូវផលវិបាកជាច្រើនពិសេសប៉ះពាល់ប្រព័ន្ធសសៃប្រសាធន៍ ខូចសុខ ភាពផ្ទាល់ខ្លួន ខាតបង់ថវិកា បាត់បង់សេចក្តីថ្លៃថ្នូរ បាត់បង់អនាគត ទទួលការរើសអើងពីអ្នកដទៃ បង្កអំពើ ហឹង្សានៅក្នុងគ្រួសារ និងសង្គមងាយទទួលរងនូវជំងឺឆ្លងផ្សេងៗ តាមការប្រើប្រាស់គ្រឿងញៀនដោយចាក់បញ្ចូល តាមសសៃឈាម ដោយប្រើប្រាស់ម្ជុលស៊ីរុំាងរួមគ្នា ជាមួយអ្នកផ្ទុកមេរោគ ។ និងធ្វើឲ្យសង្គមអស្ថេភាព បង្កឲ្យមានការប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ សម្លាប់ ចាប់ជំរិត និងមួយចំណែកបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ដោយសារអ្នកបើកបរប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមបន្តថា ដោយពិនិត្យឃើញថាឥទ្ធិពលនៃការផលិត ការចរាចរ ការជួញដូរ និងការ ប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់ បាននិងកំពុងជះឥទ្ធិពលចំពោះព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទបញ្ជាលេខ០១. ប.ប ចុះថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ ស្តីពីផែកការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕