ឃុបឃិតគ្នា ចាក់ដីលុប ព្រៃលិចទឹក និងកោងកាងតាមឆ្នេរព្រែក សមុទ្រកោះកុងអស់ហើយ

0

កោះកុង ៖ ក្រុម ប្រជាពលរដ្ឋ ក៏ដូចជា អ្នកនេសាទ បានសម្តែងការហួសចិត្តពេលដែលឃើញសកម្មភាព គ្រឿងចក្រនិងរថយន្តដឹកដីធំៗ ដឹកជញ្ជូនដីភ្នំមកចាក់ចូលដងព្រែកបំផ្លាញព្រៃលិចទឹកនិងព្រៃកោងកាងយ៉ាងគគ្រឹកគគ្រេងដូចហែបុណ្យ កឋិន ។


ពេលថ្មីៗនេះ ពលរដ្ឋដែលដឹងរឿង រំលោភបំពាននេះ បានខ្សិបប្រាប់ថា មានឈ្មោះ សំ វរះ យកគ្រឿងចក្រឈូសឆាយនិងចាក់លុប ដីព្រៃ លិច ទឹក ព្រៃកោងកាង ដែល ត្រូវបាន គេ អភិរក្ស ជា ជម្រកក្ដាមខ្ចង ត្រី ពង កូន ដែលពួកគាត់អាស្រ័យផលនេសាទជាលក្ខណៈគ្រួសារជារាងរាល់ថ្ងៃខែ ឆ្នាំ ។ ប្រភពដដែលបាន លើកឡើងថា ផ្ទៃដី ជាច្រើន ហិកតា នៅតាម បណ្តោយ ឆ្នេរ ព្រែក ភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ត្រូវបាន អ្នកមានលុយមានអំណាច បោះបង្គោល ព័ទ្ធ របងយកធ្វើជាកម្មសិទ្ធ យ៉ាង អនាធិបតេយ្យ ចំណែក អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ហាក់ដូចជា ពុំមាន វិធានការ ទប់ ស្កាត់ឡើយ ។ ទាក់ទិននិងករណីនេះ លោកសំ វរះ នោះ បានអះអាងថាខ្លួនមានប្លង់កម្មសិទ្ធត្រឹមត្រូវ (ដីព្រៃលិចទឹក) រីឯខាងមន្ត្រីមន្ទីរសុរិយោដីខេត្តបានមានប្រសាសថា តំបន់ព្រៃលិចទឹកខាងលោកពុំមានចេញច្បាប់អនុញ្ញាតិឬក៏ប្លង់កម្មសិទ្ធឲ្យទេ ព្រោះជាការខុសច្បាប់ ពលរដ្ឋ សួរថាតើ! លោក វរៈបានប្លង់មកពីណាបើជំនាញបដិសេធបែបនេះ។ ពាក់ព័ន្ធ ករណីនេះ លោក ភូ វិបុល អភិបាលក្រុង មិនអាចទាក់ទងបានទេតាមទូរស័ព្វ បានទេនៅពេលនេះព្រោះគ្មានលេខទូរសព្ទ័។ រីឯ លោក ឡាង គី រី ប្រធានខណ្ឌរដ្ឋបាលជលផលខេត្ត កោះកុង បាន មានប្រសាសន៍ថាប្រហែលដីគេមានប្លង់កម្មសិទ្ធ ហើយទើបគេចាក់ដីលុបនេះដើម្បីអភិវឌ្ឃន៍។ លោក ម៉ម ផល្លា ប្រធាន មន្ទីរ បរិស្ថាន ខេត្តកោះកុង បានបំភ្លីតាម ទូរស័ព្ទ ថា នេះជាដំបន់ការគ្រប់គ្រងរបស់អាជ្ញាធរក្រុងនិងភូមិបាល មិនមែនជាតំបន់អភិរក្សរបស់លោកទេ ។ ករណីនេះមន្ត្រីជំនាញរួមនិងអាជ្ញាធរដែនដី ម្នាក់ៗឆ្លើយយករួចខ្លួន ហាក់បីដូចជា ត្រូវរ៉ូវគ្នាជាលក្ខណៈប្រពន្ធ័ បានល្អណាស់ ដូចនេះមានតែ លោករដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដី (ឯកឩត្តម ជាសុផារ៉ា) និងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន (ឯកឩត្តម សាយសំអាល់)ទើបអាចចាត់ការណ៍និងទប់ស្កាត់បទល្មើសនេះបាន៕