ភេរ​វករ​៩​នាក់​ត្រូវការ​កាត់ទោស​ប្រហារជីវិត​នៅ​ស៊ីន​ជាំ​ង​

0

​ ​ក្រុង​ប៉េកាំងៈ ភេរ​វករ​៩​នាក់​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត និង​បីនាក់​ផ្សេងទៀត ដែល​បាន​កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​ការពន្យារពេល​ឬ​ព្យួរ​ពីរ​ឆ្នាំ ក្នុងចំណោម សាលក្រម នៅលើ​មនុស្ស 81 នាក់​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម​ដ៏​ចលាចល​នៅក្នុង​តំបន់ ភាគ​ពាយព្យ​នៃ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គ័​រ Uygur ។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​

តាម​គណនី​ផ្លូវការ​វ៉េ​បូ​របស់​ទូរទស្សន៍​ស៊ី​ស៊ី​ធី​វី បាន​រាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា តុលាការ​នៅ Tacheng , Urumqi , Aksu , Kezilesu Kirgiz , Kashgar និង ហូ​តាន់ បានលើកឡើង និង​បរិយាយ​ពី​សាលក្រម​នេះ ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទ 23 ករណី​ផ្សេងគ្នា​។ ជនជាប់ចោទ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម រួមទាំង​ការរៀបចំ​ឬ​ចូលរួម​ក្នុង​អង្គការ​ភេរ​វករ , មនុស្សឃាត​ដោយ​ចេតនា និង​ដុត​ផ្ទះសម្បែង ។​ ​

សូមបញ្ជាក់ថា ប្រទេស​នេះ​បានចាប់ផ្តើម​យុទ្ធនាការ​ទូទាំងប្រទេស​រយៈពេល​មួយឆ្នាំ ប្រឆាំងនឹង​ភេរវកម្ម បន្ទាប់ពី​មានការ​វាយប្រហារ​ពី​អំពើហិង្សា និង​ការស្លាប់​ដ៏​ច្រើន​ដោយសារ​ក្រុម​រ៉ាឌីកាល់ និង​ការបះបោរ​សាសនា​។​ ​លោក Yang huan អនុរដ្ឋមន្ត្រី​ប្រតិបត្តិ​នៃ​សន្តិសុខ​សាធារណៈ បាន​និយាយថា តំបន់ ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គ័​រ Uygur នឹង​ក្លាយជា​សមរភូមិ​ដ៏​សំខាន់ ។​ ​

ការបើក​យុទ្ធ​នាករ​ប្រឆាំងនឹង​ភេរវកម្ម​នេះ​បានកើត​ឡើង បន្ទាប់ពី​មានការ​វាយប្រហារ គ្រាប់បែក នា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស 43 នាក់​និង​អ្នកស្រុក 94 នាក់​រងរបួស នៅក្នុង​ទីផ្សារ​មួយ​នៅក្នុង​តំបន់​អ៊ុយ​រ៉ាំ​គី (Urumqi)​។​

​រហូតមកដល់​ពេលនេះ ប៉ូលិស បាន​ឃុំខ្លួន​ជនសង្ស័យ​ជាង 200 នាក់​មកពី 23 ក្រុម​និង បាន​រកឃើញ​ឧបករណ៍​ផ្ទុះ​ជាង 200​លើក​នៅ​ហូ​តាន់ , Kashgar និង​ខេត្ត Aksu នៅ​ភាគខាងត្បូង​ស៊ីន​ជាំ​ង ដែលជា​កន្លែង​ដែល​ភេរ​វករ និង​ក្រុម​សាសនា​ជ្រុលនិយម គឺមាន ការតវ៉ា និង​បង្កចលាចល​ជាទូទៅ ៕china exploxive china Uruqui china urumqi