ខេត្តព្រះសីហនុ៖សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានអំពីការស្លាប់របស់យុវជនអាយុ១៥ឆ្នាំក្នុងហេតុការណ៏ភ្លើងឆេះផ្ទះកាលពីរាត្រីថ្ងៃទី២១ខែកុម្ភៈ២០១៧នៅឡើយបើទោះណានគរបាលបាលបានហៅមនុស្សមួយចំនួនទៅសាកសួរនៅថ្ងៃទី២២កុម្ភៈ២០១៧នេះក្តី។ពេលនេះសមត្ថកិច្ចកំពុងស៊ើបង្គេតរកការពិតបន្ត។
សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី 21.02.2017វេលាម៉ោង 22.10នាទី មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយមនុស្សម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះ1ខ្នង ឆេះអស់គ្មានសល់ ស្ថិតនៅសហគមន៏ (សេអ៊ីសែងCI5) ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ឈ្មោះ ម៉េង តុង ភេទប្រុស អាយុ 15ឆ្នាំ។
របាយការណ៏បានបញ្ជាក់ថា ៖ មុនកើតហេតុ ឪពុកជនរងគ្រោះឈ្មោះមុំ ហេង ដែលចាំផ្ទះឲ្យ ប៊ុត ប៊ុនធឿន និងមិត្តភក្រ័ មានគ្នា 07នាក់ បាននាំគ្នាផឹកស៊ី ចាក់ធុងបាសរាំលេងផង ។ ចប់ការផឹកស៊ី ឪពុកជនរងគ្រោះ និង អ្នកទាំងអស់ បានទៅមើលទូរទស្សន៍ បុកប៊ីយ៉ា នៅផ្ទះម្ដាយ របស់ ប៊ុត ប៊ុនធឿន ដោយទុកឲ្យកូនដេកនៅផ្ទះម្នាក់ឯង ក្រោយមកក៏មានអគ្គីភ័យកើតឡើង ឆេះក្មេងប្រុសនោះស្លាប់ក្នុងផ្ទះតែម្តង។
ករណីនេះនាយប៉ុស្តិ៏នគរបាលឃុំបិតត្រាំង លោក កែវ សាវុធ កំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុ និងបាននាំខ្លួន មនុស្ស06នាក់ ដែលផឹកស៊ីជាមួយគ្នាមកសាកសួររួវហើយដែរតែយ៉ាងណានៅពេលនេះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ៕