ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃទី២១ខែ កុម្ភៈ ឆ្នាំ២០១៧ ឯឧ ប៉ុលហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានដឹកនាំគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក ធ្វើសវនាការជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុក្នុងគោលបំណងស្វែងអំពីវិស័យនានាស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៣នៃរដ្ឋសភាជាពិសេសការងារ បរិស្ថាន តំបន់ឆ្នេរសមុទ្រនិងតំបន់កោះ។
ក្នុងបេសកកម្មនេះដែរ ឯឧ ប៉ុល ហំម ប្រធានគណៈកម្មការទី៣បានអោយដឹងថានឹងនាំយកបញ្ហាប្រឈមទាំងអស់ទៅជូនរដ្ឋមន្ត្រីតាមផ្នែកពាក់ពន្ធ័ដើម្បីជួយរកដំណោះស្រាយបន្ត។
បន្ទាប់ពីបញ្ចប់សវនាការនេះដែរនៅរសៀលថ្ងៃដដែលនេះ ក្រុមគណៈប្រតិភូនិងចុះទៅពិនិត្យសិក្សាស្វែងយល់ទីតាំងជាក់ស្តែងនៅទីតាំងអាងចំរោះទឹកសំអុយនៅចុងឆ្នេរអូរឈើទាល បន្ទាប់មកទៅមើលឡដុតសំរាមនៅតំបន់ទំនប់រលក នៅថ្ងៃស្អែកនឹងចេញដំណើរទៅមើលស្ថានភាពអភិវឌ្ឍនៅកោះរ៉ុង។
ថ្លែងក្នុងគ្រានៃជំនួបសវនាការនេះដែរ ថ្នាក់ដឹកនាំមន្ទីរជំនាញមួយចំនួនមានមន្ទីបរិស្ថាន ធនធានទឹក អភិវឌ្ឍជនបទ កសិកម្ម ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានក៏បានរាយការណ៏នូវសមិទ្ធផលដែលសំរេចបានជាក់ស្តែងនិងបញ្ហាប្រឈមមួយចំនួនដែរជូនគណៈប្រតិភូដើម្បីជ្រាបនិងយកបញ្ហាប្រឈមទាំងឡាយជូនសាមីក្រសួងជួយរកគន្លឺះដោះស្រាយបន្តទៀត។
ចំណែក លោកឈិន សេងងួន អភិបាលខេត្តស្តីទី ក៏បានរាយការណ៏អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ រួមជាមួយលទ្ធផលដែលខេត្តខិតខំសម្រេចបានយ៉ាងត្រចះត្រចង់នាឆ្នាំ២០១៦កន្លងមក។
លោក ឈិន សេង ងួន បានអោយដឹងទៀតថា នៅឆ្នាំ២០១៧ខាងមុខនេះនឹងរួមសាមគ្គីគ្នា រួមគិតរួមធ្វើ រួមទទូលខុសត្រូវ ដើម្បីបុព្វហេតុអភិវឌ្ឍជាតិមាតុភូមិនិងអភិវឌ្ឍខេត្តព្រះសីហនុអោយកាន់តែទទួលបានជោគជ័យធំៗតៀមទៀតលើលើគ្រប់វិស័យ។
លោក ឈិន សេងងួនបានបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាខេត្តដែលសំបូរទៅដោយធនធានធម្មជាតិនិងជាប៉ូលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៏ដ៏សំខាន់មួយក្នុងចំណោមរាជធានីខេត្តទូទាំងប្រទេស។រាជរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុគឺជាបំពង់ករនៃសេដ្ឋកិច្ចក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី( មានសៀមរាប ភ្នំពេញ ខេត្តព្រះសីហនុ)។ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ឆ្នេរស្រស់ស្អាត កោះធំតូចចំនួន៣២ តំបន់សេដ្ឋកិច្ចពិសេស…។ល។
សូមបញ្ជាក់ជូនថា គណៈប្រតិភូនេះគណៈកម្មទី៣នៃរដ្ឋសភាមមានបេសកកម្មនៅខេត្តជាប់ឆ្នេរសមុទ្រចំនួនបី គឺខេត្តកោះកុងមុនគេ បន្ទាប់មកខេត្តព្រះសីហនុហើយចុងក្រោយគេគឺខេត្តកែបនៅថ្ងៃទី២៤កុម្ភៈ២០១៧ខាងមុខនេះ៕