បន្ទាយមានជ័យ: ពស់ថ្លាន់៣ក្បាលទំនងជាបងប្អូនគ្នា ចេញពីព្រៃរបស់ បង្ករអោយមានការភ័យខ្លាចដល់ពលរដ្ឋ ក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក
ឧត្ដមសេនីយ៍ វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជានាយសេនាធិការ ប្រគលជូន លោកវរ សេនីយ៍ គួច ហាក់ស្រុនមន្ត្រីអ/ហផ្ទៃប្រទេសនិងក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃ ដើម្បីយកទៅទំនុកបំរុងនៅទីអភិរ័ក្សនៅព្រៃធម្មជាតិ ហើយកាលពីល្ងាចថ្ងៃទី ២២កុម្ភះ ២០១៧ ម្សិលមិញនេះ។
នេះបើតាមការអោយដឹងពី លោកវ/រ ឡាក់ ភី ប្រធានការិយាល័យទំនាក់នងកិច្ចការសាធារណ: នៃបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយជ័យប្រាប់នាថ្ងៃទី ២៣ កុម្ភះនេះ ។
ក្នុងរបាយការណ៍បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយជ័យថា: កាលពីថ្ងៃទី២០ កុម្ភះ ពលរដ្ឋនៅភូមិមិត្តភាព បានរាយការណ៍ជូនដល់មន្ត្រីអាវុធហត្ត ថាមានពល់ធំៗ ចេញពីព្រៃរបស់ ខាងជើងសាលាសង្កាត់ប៉ោយប៉ែតប្រមាណជា១០០មែត្រដើម្បីការពារសុវត្តិភាពពលរដ្ឋ មូលដ្ឋានអវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកងកម្លាំងរបស់ខ្លួន រុករកក្នុងព្រៃរបស់នោះ ហើយបានប្រទះឃើញសត្វពស់ធំៗ បីក្បាលដែលគេស្គាល់ថាជាពស់ថ្លាន់ មានទម្ងន់៤៥គីឡូក្រាម ហើយបញ្ជូនទៅទីបញ្ជាការដ្ឋានអ/ហ ខេត្តដើម្បីបញ្ជូនបន្តទៅទីអភិរ័ក្ស ។
លោក ឧត្ដមសេនីយ៍ វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមាជ័យប្រាប់ថា: ដើម្បីចូលរួមថែរក្សា នូវពូជសត្វព្រៃកម្រ កម្លាំងអ/ហតែងចូលរួមបង្ក្រាប ទប់ស្កាត់រាល់ការនាំចូលសត្វព្រៃខុសច្បាបដោយសហការជាមួយមន្ត្រីជំនាញ។ដូចក្នុងពេលនេះ ពស់ថ្លាន់៣ ក្បាលមានទម្ងន់៤៥គីឡូក្រាម ហើយបញ្ជូនទៅទីបញ្ជាការដ្ឋានអ/ហ ខេត្តដើម្បីបញ្ជូនបន្តទៅទីអភិរ័ក្ស។
លោក ឧត្ដមសេនីយ៍ វង្ស ធី ក្រៅពីការងារស្នូល កម្លាំងអ/ហ ចុះធ្វើការងារសង្គមជួយទុគត់ជន ពិសេស ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន សង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍និងឧបតិហេតុផ្សេងៗផងដែរ៕ដោយ:ឃិន គន្ធា