នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបម៉ាស៊ីនអារឈើ ពីរកន្លែង ស្ថិតនៅចំណុចពេជ្រជោ ក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
រោងម៉ាស៊ីនអារឈើ ខាងលើទាំងពីរកន្លែងនេះ បានធ្វើសកម្មយ៉ាងគគ្រឹកគ្រេង អស់រយៈពេលជាយូរណាស់មកហើយ រហូតថ្ងៃទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ទើបមានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបតែម្តង ។
ក្នុងការបង្ក្រាបរោងម៉ាស៊ីនអារឈើខាងលើ សមត្ថកិច្ចដកហូតបានម៉ាស៊ីនអារឈើ ចំនួន២គ្រឿង និងឈើគ្រប់ប្រភេទជាច្រើន ។
វត្ថុតាងត្រូវបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមច្បាប់ ៕






































