ខេត្តព្រះសីហនុ៖
បង្គោលស្មាច់ដែលត្រូវបានគេបោះវាទីយកដីបឹងកង្កែបក្បែរឆ្នេរសមុទ្ររាមត្រូវបានដកចោលវិញអស់ហើយបន្ទាប់ពីបានបោះកាងយកដីបឹងបានប៉ុន្មានថ្ងៃថ្មីៗនេះ។
តែនៅព្រឹកថ្ងៃទី២៣កុម្ភៈ២០១៧ក្រុមប្រជាពលរដ្ឋជាច្រើននាក់អមដោយមន្ត្រីជំនាញជលផលនិងអជ្ញាធរផងដែរបានសម្រេចដកបង្គោលស្មាច់ដែលបានលបលួចបោះចូលទៅក្នុងបឹងកង្កែបស្ថិតក្នុងភូមិអុងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុក្នុងបំណងវាទីយកដីបឹងបំរើប្រយោជន៍ផ្ទាល់ខ្លួន។
លោក ឯម ភា នាយសង្កាត់ជលផលព្រៃនប់បានអោយដឹងគ្រាដែលលោកចុះពិនិត្យកិច្ចការនេះថា មិនអនុញ្ញាតអោយបុគ្គលណារំលោភយកបឹងនេះបានជាដាច់ខាត។បង្កោលដែលបានបោះចូលបឹងនេះនឹងត្រូវដកចេញវិញទាំងអស់៕