លោក គង ភាព ដែលគេស្គាល់ថាជាជើងកាងបង្ករអោយមានបទល្មើសព្រៃឈើធំបំផុតនៅឃុំខ្វាវ

0

សៀមរាប៖ បទល្មើសព្រៃឈើនៅឃុំខ្វាវ ស្រុកជីក្រែង ពិតជាមានដូចការផ្សាយតាមបណ្តាញទូរទស្សន៍ facebook និងប៉ុស្តិ៍វិទ្យុមហាជនពិតមែន ។ ក្នុងនោះដែរមានជើងកាងម្នាក់ដែលស្គាល់ឈ្មោះ គង ភាព ប្រពន្ធឈ្មោះ មាស រស់នៅភូមិខ្វាវ (ស្រឡៅទូង) ឃុំខ្វាវ ជនល្មើសនេះបាន

នឹងកំពុងដឹកឈើប្រភេទធ្នង់ បេង និងស្រ្កំ ដាក់ក្នុងសិប្បកម្មខ្លួនឯង និងចែកចាយអោយសិប្បកម្មនានានៅក្នុងឃុំខ្វាវយ៉ាងអនាធិបតេយ្យដោយគ្មានខ្លាចញញើតមន្រ្តីមានសមត្ថកិច្ចណាឡើយ ។
ជាក់ស្តែងកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅភូមិចុងស្ពានឃុំខ្វាវ ក្នុងខណៈពេលដែលលោក គង ភាព រួមនិង ប្រន្ធទាំងកម្មករកំពុងតែលើកឈើដាក់លើឡាន អ្នកសាពត៌មានបាន ចុះយកសក្មភាពលោក គង ភាព និងសុំថតរូបឈើលើឡានដើម្បីផ្សបផ្សាយពត៌មាន ជូនសារធារណៈជនក៍ដូចជាប្រមុខរាជរដ្ឋាភិបាល លោក គងភាព បានគំរាមមិនអោយថត បើហ៊ានថតលោកហ៊ានវាយ ហើយបើថតរួចសូមកើកម៉ូតូទៅមុន តើអ្នកបើកម៉ូតូកាន់កាមេរ៉ាឬអ្នកបើកឡានដឹកឈើមានគ្រោះថ្នាក់ ។ ជើងកាងបទល្មើសព្រៃឈើរូបនេះមានសម្តីបន្តទៀតថា បច្ចុប្បន្ននេះគ្មានអ្នកណាយកចិត្តទុកដាក់នឹងពត៌មានបទល្មើសព្រៃឈើនោះទេ ហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនោះដែរ ។ ពាក្យសម្តីនេះបញ្ជាក់អោយឃើញថា លោក គង ភាព បានផ្តល់លាបសក្ការៈយ៉ាងច្រើនសន្ធឹកសន្ធាប់អោយទៅលោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងមន្រ្តីមានសមត្ថកិច្ចការពារ និងអភិរក្សព្រៃឈើផ្សេងៗទៀត ទើបលោក គង ភាពហ៊ានប្រមាថមាកងាយដល់អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកកំពុងតែបញ្ជារអោយមន្រ្តីក្រោមឳវាទ របស់លោកទាំងអស់ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើនិងបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយឯកឧត្តម ឳម យិនទៀង ដើម្បីកំចាត់មន្រ្តីពុករលួយនិងបក្សពួកនិយមក្នុងករណីនេះអ្នកសាពត៌មានបានព្យាយាមទូរស័ព្ទទៅលោក ភោគ វីរៈ និងលោក សូ ផល្លា ដើម្បីបំភ្លឺ ប៉ុន្តែមិនអាចទំនាក់ទំនងបាន រីឯកលោក ម៉ុង ប៊ុនលីម បានទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប ៕ ដោយ អ៊ុក ផ្លុង ជីក្រែង