សមត្ថកិច្ចស្រុកអូររាំងនៅតែបណ្តែតបណ្តាយអោយបទល្មើសព្រៃឈើចេញពីស្រុកនេះយ៉ាងគគ្រឹកគគ្រេង

0

ដោយ ពលៈ

មណ្ឌលគិរី៖ពលរដ្ឋនៅក្នុងស្រុកអូររាំង​ បានសំដែងនៅការមិនពេញចិត្ត​​​ ចំពោះការបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងស្រុកនេះ ជារៀងរាល់ថ្ងៃគេឃើញសកម្មភាពដឹកជញ្ជូនឈើចេញពីក្នុងភូមិអណ្តូងក្រឡឹង​​​​ និងភូមិពូហ្យាម​ដឹកតាមម៉ូតូនឹងរថយន្តកាមរីគូថស្វិត កាមរីគូថហើម កាមរីបាឡែន ឡង់គ្រីស័រលុចសីុស ជាដើម​​​​ មិនដែលឃើញចាប់សមត្ថកិច្ចដែលពាក់ព័ន្ឋបង្រ្កាបបានម្តងណាទេ ដោយសារតែសមត្ថកិច្ចនៅទីនោះត្រូវរូវគ្នាជាមួយអ្នករកស៊ីបទល្មើសព្រៃឈើទាំងអស់នោះ។

ការដឹកជញ្ជូនឈើប្រណិតទាំងយប់ទាំងថ្ងៃនេះដឹកតាមរថយន្តហើយរថយន្តដឹកឈើទាំងអស់នោះគឺដឹកសុទ្ឋតែឈើប្រណិតប្រភេទធ្នង់ បេង នាងនួនមិននៅក្នុងមួយថ្ងៃៗមិនក្រោមពី១៥គ្រឿងទៅ៥០គ្រឿងនោះទេដែលដឹកតាមរថយន្តដែលរៀបរាប់ខាងលើនិងដឹកម៉ូតូតាមកែឆ្នៃមិនក្រោមពី១៥ទៅ៤០គឿងនោះឡើយ។

ប្រភពពីពលរដ្ឋបានបន្តថា​ រថយន្ត​ និងម៉ូតូដឹកឈើសុទ្ធតែឈ្មួញមុខដដែលៗនិងមានការដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃដោយមិនខ្លាចញញើតអ្វីបន្តិចណាឡើយក្នុងនោះក៏មាន
សមត្ថកិច្ចជាឈ្មួញរកស៊ីបទល្មើសព្រៃឈើផងដែរ។

ពលរដ្ឋបានបន្តថា​ បើសិនពលរដ្ឋអាឈើកបន្តិចបន្ទួចយកមកធ្វើផ្ទះវិញ គឺនាំគ្នាទៅចាប់​​ តែរថយន្តនឹងម៉ូតូដឹកឈើនៅនិងមុខមិនចាប់នោះទេព្រោះសម្ថកិច្ចទាំងអស់នោះបានយកលាភសការះពីក្រុមឈ្មួញរកសីុបទល្មើសព្រៃឈើអស់
ទៅហើយ តែបើប្រជាពលរដ្ឋដឹកគ្រឿងផ្ទះវិញគឺចាប់បញ្ជូនទៅរដ្ឋបាលព្រៃឈើអស់ហើយហេតុនេះហើយ ធ្វើអោយពលរដ្ឋខកចិត្តយ៉ាងខ្លាំងចំពោះសមត្ថកិច្ច​ នៅក្នុងស្រុកអូររាំងធ្វើបាបតែប្រជាពលរដ្ឋតូចតាចនិងស្លូតត្រង់តែប៉ុណ្ណោះ។

ពលរដ្ឋស្នើរដល់លោក ស្វាយ សំអ៊ាងអភិបាលនៃខណ្ណៈអភិបាលខេត្តមណ្ឌលគិរី
លោក​​​ តូច​ យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមមានចំណាត់ការចំពោះមន្រ្តីដែលខិលខូចនិងនៅក្រោមឱវាទរបស់លោកដែលឈរជើងនៅក្នុងស្រុកអូររាំង​ ដែលកន្លងមកបណ្តែតបណ្តោយអោយបទល្មើសព្រៃឈើចេញស្រេចតែអំពើចិត្ត៕