ក្រមអាជីវករចាក់ត្រីប្រមាណជិត៣០០គីឡូក្រាមបិតផ្លូវស្ទះពេញស្ពានមិត្តភាពកម្ពុជា.ថៃព្រោះ ភាគីថៃ១ឆេង១៥០គីឡូក្រាមបង់លុយ២.៤៦០បាត

0

បន្ទាយមានជ័យ៖ ក្រុមអាជីវករចាក់ត្រីប្រមាណជិត៣០០គីឡូក្រាមបិតផ្លូវស្ទះពេញស្ពានមិត្តភាពកម្ពុជា.ថៃព្រោះ ភាគីថៃ១ខេង១៥០គីឡូក្រាមបង់លុយ២.៤៦០នៅអំឡុងម៉ោង១០ដល់ម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧នៅលើក្បាលច្រកទ្វាអន្តរជាតិប៉ោយប៉ែតខេត្ត

បន្ទាយមានជ័យ។ក្រុមអាជីវករត្រីប្រាប់ថា៖មូលហេតុដែលពួកគាត់ធ្វើការតវ៉ាបិតផ្លូវលើស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីគយថៃបានទាបង់លុយត្រី១ខេងទំងន់១.៥០គីឡូក្រាមទាតំលៃដំបូង១.៥០០បាតក្រោយពេលដែលអាជីវករនាំធ្វើការតវ៉ាបិតផ្លូវលើស្ពានមិត្តភាពកម្ពុជា.ថៃបានហៅតំណាងទៅធ្វើការដោះស្រាយគ្នាចប់ម៉ោង៩.៣០នាទីថ្ងៃដ៍ដែលដោយភាគីថៃបានអោយនាំចេញទៅថៃគឺត្រូវមានច្បាប់និងលិខិតស្នាមត្រឹមត្រូវ និងត្រូវបង់ពន្ធត្រី១គីឡូក្រាមតំលៃ១២បាតក្នុង១ខេងទំងន់១០០គីឡូក្រាមត្រូវបង់ផាស៊ី៣០០និងបង់តាមច្រករហូតដល់កន្លែងលក់សរុបចំនួន២.៤៦០បាត។
ក្រុមអាជីវកររូបនោះបានបញ្ជាក់ថា៖ត្រីកម្ពុជាដែលនាំចូលទៅលក់នៅផ្សាថៃក្នុង១ថ្ងៃ១០០រឺ១៥០ខេងរឺរទេះក្នុង១ឆេងរឺរទេះមាន១៥០ទៅ២០០គីឡូក្រាមដែលទិញពីកម្ពុជា១គីឡូក្រាមតំលៃ៤.០០០រៀលហើយយកទៅលក់នៅផ្សារ៉ុងក្លឿ១គីឡូក្រាមតំលៃ៤០ទៅ៤៥បាត។
ក្រុមអាជីវករដែលធ្វើការតវ៉ានេះគឺសុំអោយភាគីថៃបញ្ចុះតំលៃក្នុង១ឆេងតំលៃដូចដើម១៥០បាតព្រោះតំលៃដែលមន្ត្រីគយថៃ១ខេងតំលៃ៥០០ឡើងរហូតដល់១.៥០០បាត។ក្រោយពេលអាជីវករធ្វើការតវ៉ាភាគីថៃបានកោះហៅតំណាងប្រមាណ៣ទៅ៤នាក់ទៅស្នាក់ការខាងថៃដោយប្រជុំដោះស្រាយដែលមន្ត្រីនគរអន្តោប្រវេសន៍កម្ពុជាបានចូលរួមហើយភាគីថៃអោយនាំចូលតែសុំមានច្បាប់ត្រឹមត្រូវនិងបង់ត្រី១គីឡូក្រាមតំលៃ១២បាតក្នុង១ខេងត្រីទំងន់១០០គីឡូក្រាមយកថ្លៃផាស៊ីនិងយកតាមផ្លូវសរុប២.៤៦០បាត។
លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ក្រោយពេលដែលអាជីវករលក់ត្រីនាំគ្នាតវ៉ាគឺភាគីថៃមន្ត្រីចម្រុះមានមន្ត្រីគយនិងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចេញមកសម្របសម្រួលជាមួយអាជីវករលក់ត្រីកម្ពុជា។ដោយមន្ត្រីគយថៃ១ខេងស្មើ១០០គីឡូក្រាមចុះតំលៃពី១.៥០០បាតមកតំលៃ៩៥០បាត តែអាជីវករកម្ពុជាមិនទទួលយកព្រោះតំលៃថ្លៃអាជីករកម្ពុជាសុំតំលៃដូចដើម១៥០ទៅ២០០បាតតែប៉ុណ្ណោះ។
លោកបានបញ្ជាក់៖ក្រោយពេលតវ៉ារយះពេលជិត១ម៉ោងក្រោយត្រូវសមត្តកិច្ចភាគីថៃបានហៅតំណាងអាជីវករចំនួន៤នាក់ចូលទៅប្រជុំដោះស្រាយគ្នានៅស្នាក់ការភាគីថៃការដោះស្រាយភាគីត្រីនាំចូលមានច្បាប់និងបង់ត្រី១គីឡូក្រាមតំលៃ១២បាតគឺតំលៃខ្ពស់ជាងមុន។
គួររំលឹកថា៖ក្រោយភាគីបានគំណត់អោយអាជីករនាំត្រីចេញទៅលក់ថៃអោយមានច្បាប់ត្រឹមត្រូវនិងបង់ពន្ធ១គីឡូក្រាមតំលៃ១២បាតអាជីវករបានត្រឡប់មកវិញនាំគ្នាធ្វើការតវ៉ាបិតផ្លូវដោយចាក់ត្រីលើស្ពានអស់៣ខេងប្រមាណជាង៣០០គីឡូក្រាមនៅអំឡុងម៉ោង១០រហូតដល់ពេលនេះដ៍ដែនបណ្តាលអោយស្ទះពេញច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនទាន់មានដំណោះស្រាយនៅឡើយទេ៕