បុរសម្នាក់បានបែកក្បាល ធ្លាយខួរស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងក្នុងខណៈ ពេលដែលរូបគេ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ1BN-2680 តែម្នាក់ឯងធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើងចេញពីធ្វើការឆ្ពោះ ទៅផ្ទះ ។ ស្រាប់តែ
មានរថយន្ត បែនដឹកដី១គ្រឿង ម៉ាកISUZUពណ៌ខៀវ ពាក់ស្លាកលេខ ក.៨០១២ភព២បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ក្នុងល្បឿនលឿននិងក្នុងទិសដៅ ស្របគ្នាទៅដល់បានកៀរពីក្រោយបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់ រថយន្តបង្កនោះកិន បែកក្បាលធ្លាយ ខួរស្លាប់តែម្ដង។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៍តន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុច ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ខ្លឹង ស៊ីន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើត ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។ ខណៈ នោះរថយន្តខាងលើបាន បើកកិនចនរងគ្រោះចំពាក់កណ្ដាលខ្លួន និងក្បាលបណ្ដាលឲ្យ បែក ខ្ទេចដូចគេដំ ធ្លាយខួរស្លាប់នៅនឹងកន្លែងបន្ទាប់មកអ្នកបើកបរ រថយន្តមិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាបើកបររថយន្តដឹកដីឲ្យថៅកែនីប នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយជននេះបានចុះរត់គេចខ្លួនទៅបាត់ស្រមោល។ក្រោយពេលកើត ហេតុរថយន្តបង្កត្រូវបាន ប៉ូលីសនាំយកទៅរក្សាទុក នៅអធិការដ្ឋាខណ្ឌរង់ចាំការ ដោះស្រាយ ក្នាតាមផ្លូវច្បាប់៕