កំពង់ធំ. នៅរសៀលថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ២១០៧ ខេត្តកំពង់ធំះកម្លាំងនគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកសន្ទុក ចុះបង្ក្រាបទីតាំងហាងខារ៉ាអូរខេ របស់លោកអ៊ឹមឆន អភិបាលរងស្រុកសន្ទុកដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីបម្រើការ៩នាក់និងមេការបុរស២នាក់ បញ្ជូនយកទៅសាកសួរ។
លោកវរសេនីយទោ ងួនហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា! នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូរខេរបស់លោកអ៊ឹមឆន អភិបាលរងស្រុកសន្ទុកនេះ សមត្ថកិច្ចបានទទួលបទបញ្ជាពីលោកអ៊ិតសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ចុះឆែកឆេរ រកឃើញថ្នាំ១កញ្ចប់ធំ តម្លៃ៤០ម៉ឺនរៀល នៅស្ត្រីបម្រើខារ៉ាអូខេឈ្មោះស្រីល័ក្ខ រួចហើយឈានទៅឆែកឆេរ នៅក្នុងទីតាំងខារ៉ាអូរខេ ព្រមទាំងឃាត់ខ្លួននារីបម្រើការចំនួន៩នាក់និងមេការបរុស២នាក់!ចំនែកនារី៨នាក់យកទៅធ្វើតេស្សទឹកនោម នៅអធិការស្រុកសន្ទុក ចំនែកមេការ២នាក់ និងស្ត្រីជួញដូរម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្ត
លោកអ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានឲ្យដឹងថា!បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៍មានថា!មានការប្រើអំពើហឹហ្សាទៅលើភ្ញៀវកាលពីយប់មិញគួបផ្សំការចែកចាយគ្រឿងញៀននៅក្នុងទីតាំងខារ៉ាអូរខេ ឈ្មោះសុបិនល្អ (១៦៨)ចំនែកម្ចាស់ហាងទាំង២នាក់ប្តីប្រពន្ធបានគេចខ្លួនបាត់ស្រម៉ោល! លោកបានបន្តថាករណីនេះសមត្ថកិច្ចបានធ្វើការហាមឃាត់បិទហាងខារ៉ាខេមួយរយៈសិន។