ប្រទះ​ឃើញ​ទារក​ទើប​កើត​ស្លាប់​ត្រូវបាន​គេ​យក​ទៅ​ប្លុង​ចោល​ក្រោម​ដើម​ត្នោត​

​សាកសព​ទារក​ម្នាក់ ដែល​តាម​ការសន្និដ្ឋាន​ទើប​និង​កើតមក​ថ្មីៗ ត្រូវបាន​គ​ប្រទះ​ឃើញ​ជ​ន​មិន​ស្គាល់​មុខ ច្រក​ក្នុង​ថង់ប្លាស្ទិក យក​ទៅ​ប្លុង​ចោល​នៅ​ក្រោម​ដើមត្នោត ១​ដើម បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង កាល​ពី​វេលោ​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតក្នុង​ភូមិ តា​កេរ​

សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ​មុនពេល​កើតមាន​ហេតុ​ការណ៌ភ្ញាក់ផ្អើល មាន​ស្ត្រី​ម្នាក់​បាន​ដើរ ទៅកាន់​កន្លែង​កើតហេតុ​នោះ ដើម្បី​រក​អុស​ដុត​ដាំបាយ ហើយ​ក៍បាន ប្រទះឃើញ​សាកសព​ទ​រក​នោះ ត្រូវ​គេ​ច្រក​ក្នុង​ថង់ប្លាស្ទិក ដាក់​ប្លុង​ចោល​នៅ​ក្រោម​ដើមត្នោត ១​ដើម​នោះ ទើប​យក​ដំណឹង​នេះ​ទៅ​ប្រាប់ ដល់​អ្នកភូមិ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នាំគ្នា​រត់​ទៅ​មើល​គ្រប់ៗ​គ្នា​។​នៅក្នុង​ខណៈនោះ គេ​មិន​បានដឹងថា​តើ​នរណា​ម្នាក់ យក​សព​ទា រក​នោះ​ទៅ​ប្លុង​ចោល នោះទេ ហើយ​ក៍​មិន​បានដឹងថា តើ​នៅ​ពេល​យក​ទៅ​ប្លុង​ចោល​នោះ ទារក​ខាងលើ​នៅរស់ ឬ​ក៍​ស្លាប់​ហើយ​នោះឡើយ ។​ដែល​តាម​ការសន្និដ្ឋាន ទារក​នោះ​អាចជា កូន​អត់​ខាន់ស្លា ដែល​ម្ដាយ​របស់​គេ សប្បាយ​ភ្លើតភ្លើន​និង​ល្បែង​ស្នេហា រហូត​ខុស​គន្លង​ប្រពៃ ណី ហើយ​ពេល​មាន​ផ្ទៃពោះ សម្រាលកូន​ខ្លាច​ខ្មាស់​គេ​ព្រោះ​ប្រុស​ស្នេហ៍​ដោះដៃ​នោះ ទើប សម្រេច​ចិត្ត​យក​ទារក​នោះ ទៅ​ប្លុង​ចោល​បែបនេះ​តែម្ដង ហើយ​ក្រោយពេល​កើត​មាន​ហេតុ ការណ៍​ភ្ញាក់ផ្អើល​ខាងលើ​សាកស​ទារក​ត្រូវបាន​គេ​នាំគ្នា​កប់​ចោល​នៅ​ក្រោម​ដើម​ពោធិ​ក្បែរ​ទីនោះ​តែម្ដង​៕​

1 2