ឪពុកចុងរំលោភកូនឯងត្រូវនគរបាលឃាត់ខ្លួន

0

ខេត្តរតនគិរី: ឪពុកចុងថោកទាបរំលោភកូនស្រីអាយុ១១ឆ្នាំ នៅវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីនគរបាលស្រុកកូនមុំបានអោយដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ញ៉េប ស្រីខួច

អាយុ១១ឆ្នាំជនជាតិខ្មែរ ត្រូវជាកូនចុងជនសង្ស័យឈ្មោះ រុំ វិត ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ននគរបាលបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកកូនមុំ កំពុងធ្វើសំណុំបែបបទនឹងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។ដោយ: យក្ខឡោម