ក្រុមហ៊ុនអាកាសចរណ៏សុីវិលកម្ពុជាធ្វើសមយុទ្ធទ្រង់ទ្រាយធំ

0

Kim Panha:
ភ្នំពេញ…ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយកាលពីកាលពីព្រឹកថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅភូមិព្រៃទីទុយសង្កាត់ព្រៃសខណ្ឌដង្កោរាជនីភ្នំពេញ ស្តីអំពីការធ្លាក់យន្តហោះ និងការជួយសង្រ្គោះជនរងគ្រោះ ដោយការធ្លាក់យន្ត។ ដោយមានការចូលរួមក្រោម​អធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វ៉ាន់ដា រដ្ឋមន្រ្តូីគណកម្មាគ្រប់គ្រងគ្រោះមហន្តរាយ។

យុទ្ធនាកាសមយុទ្ធដើម្បីគ្រប់គ្រងគ្រោះអសន្ននេះបានចូលរួមសហការជាមួយ -កងពលតូចលេខ៧០ -កងឆ័ត្រយោង៩១១ -កងកម្លាំងពិសេសប្រឆាំងភេវរកម្ម -កងទ័ពជើងអាកាស -កងរាជអាវុធហត្ថ -អភិបាលនៃគណ:អភិបាលរាជធាណិភ្នំពេញ -អភិបាលនៃគណ:អភិបាលខណ្ឌ -នគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ -នគរបាលចរាចរណ៍រាជធានីភ្នំពេញ -នគរបាលយុត្តិធម៍អន្តោប្រវេសន៍ -មន្ទីពេទ្យកាល់ម៉ែត -មន្ទីរពេទ្យរ៉ូយ៉ាល់ -មន្ទីរពេទ្យ ង៧០ -កាតក្របាទក្រហមស្មគ្រ័ចិត្ត -ក្រុមហ៊ុនអាកាសចរណ៍ -គយព្រលានយន្តហោះ សរុបមនុស្ស ២៣៥នាក់ ប្រើសម្ភារ:ប្រភេទ F.T=៥គ្រឿង SAMU=៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង។

សមយុទ្ធនេះគឺគោលបំណង​សំខាន់​ គឺប្រើគន្លឹះ​ដោះស្រាយ​​សំខាន់​ និងផ្លាស់ប្តូរបទពិសោធិ៍ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កម្លាំង បង្កើន​ចំណេះដឹង​និង​ចំណេះធ្វើ ព្រមទាំង​យល់ដឹង​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ គប់សព្វដោយមាន​ការប្រែប្រួល​អាកាសធាតុ ពិភពលោក​បានទទួល​រង​នូវ​គ្រោះធម្មជាតិ​កាន់តែ​ញឹកញាប់​ឡើងៗ និង​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ​៕​ បក្សីចាំក្រុង