លោកជំទាវតឹករ៉េត កំរ៉ង ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលនិងក្រុមការងារថ្នាក់ជាតិ

0

សៀមរាប៖ លោកជំទាវ តឹករ៉េត កំរ៉ង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានការងារចុះជួយស្រុកប្រាទបាគង តំណាង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំចំនួន២ គឺឃុំត្រពាំងធំនិងឃុំមានជ័យនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរា។
បានមានប្រសាសន៍ ថា ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ ។យកចិត្តទុកដាក់ជាមួយប្រជាជន ដោះ ស្រាយសំណូមពរជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោ បាយ មិនរើសអើង។ តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថេរភាពនយោបាយ ។
មានប្រសាសន៍បញ្ជាក់ថា លោកជំទាវ តឹករ៉ត កំរ៉ង អនុប្រធានក្រុមការងារនិងជាតំណាង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ ចុះជួយឃុំត្រពាំងធំ ,ឃុំភូមិមានជ័យ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិបន្ទាយឬស្សី ឃុំមានជ័យស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃច័ន្ច ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានប្រជា ពលរដ្ឋចូលរួមជាច្រើនរយនាក់។
ក្នុងពិធីជួបសំណេះសំណាលនេះលោកជំទាវ បានបញ្ជាក់បន្ថែមថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក កុំខ្លាចរអែងអី ដើម្បីអោយក្រុមការងារថ្នាក់ជាតិ ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺ បំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ដូចជានៅក្នុងមូលដ្ឋាន អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ សូមនិយាយអោយត្រង់ៗមក ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ។
ជាមួយនិងសំណូមពរជាច្រើនដូចជា ខ្វះខាត ដំបូលសាលារៀន អណ្តូងទឹក ផ្លូវថ្នល់ ស្លាកសញ្ញាចរាចណ៍ ផ្លូវហុយ ប្រឡាយទឹក សំរាប់ធ្វើស្រែប្រាំង និងស្រោចដំណាំ ខ្វះថវិការសំរាប់ឲ្យកូនរៀនគួរបន្ថែម , ខ្វះប្រពន្ធ័អគ្គិសនី, ត្រូវបានលោកជំទាវអនុប្រធានក្រុមការងារដោះស្រាយជូនបានមួយចំនួនហើយ ក្នុងនោះដែរលោកជំទាវបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំង ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំហើយកុំជឿគណបក្សផ្សេងនិយាយ បើគេជាប់ឆ្នោត គេលប់បំបាត់ការប្រាក់ ជុំនួសបងប្អូន នោះគ្មានទេ បើមានអ្នកនិយាយបែបនោះ ខាងអាជ្ញាធរ ហ្នឹងចាត់វិធានការ តាមច្បាប់៕