ដីមួយកន្លែងមានទីតាំងនៅភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុបាននឹងកំពុងដណ្តើមគ្នាកាន់កាប់រហូតដល់ទៅជាង១០នាក់។ក្នុងចំណោមអ្នកដែលអះអាងថាជាម្ចាស់កាន់កាប់ដីទាំងនេះសុទ្ធតែមានលិខិតបញ្ជាក់ការទិញលក់តៗគ្នាជាច្រើនដំណាក់កាលនិងមានការចុះហត្ថលេខាជាន់លើគ្នាបញ្ជាក់ពីមេភូមិនិងមេឃុំជំនាន់មុនៗទៀតផង។
បច្ចុប្បន្នអ្នកក្នុងចំណោមកាន់កាន់ដីទាំងអស់នេះអ្នកខ្លះបានដាក់ពាក្យបណ្តឹងទៅសាលាឃុំបិតត្រាំងខ្លះៗហើយដែរ។
បញ្ហានេះលោក ងិន សាត និងលោក ហេង សេង ជាពលរដ្ឋរស់អចិន្ត្រៃយ៏នៅភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុបានបញ្ជាក់ថា៖”ដីរបស់ពួកគាត់ត្រូវបានក្រុមអ្នកមានលុយមួយចំនួនបានគូសPV រំលោភយកយ៉ាងអយុត្តិធម៌។”
ពេលរដ្ឋខាងលើបញ្ជក់បន្ថែមថា “ដីរបស់គាត់មានកាយអូរព្រំដីពទ្ធ័មានបោះបង្គោលថ្មសំគាល់ព្រមទាំមានលិខិតបញ្ជក់ការកាន់កាប់, លិខិតសុំកាយព្រំដីជាដើមដោយមានមេភូមិមេឃុំនិងប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ទទួលស្គាល់តាំងពីឆ្នាំ១៩៨៩មកម្លេះ។តែពេលដីមានតំលៃខ្ពស់ក៏មានអ្នកមានលុយបានមកទិញដីនៅក្បែរនោះ។បន្ទាប់មកក៏បានគូសប្លង់(pv)គ្របយកពីលើតែម្តង។
វិបត្តិដណ្តើដីគ្នាកាន់កាប់ខាងលើនេះ លោក អ៊ឹង សារុំ មេឃុំបិតត្រាំងបច្ចុប្បន្នបានអោយដឹងថា”រឿងនេះមានលក្ខណៈស្មុគស្មាញណាស់ព្រោះទីតាំងដីនេះមានមនុស្សច្រើនណាស់ដែលបានអះអាងថាជាម្ចាស់ដីដោយពូកគេបានទិញលក់តៗគ្នានិងមានមេភូមិពូធឿងនិងមេឃុំបិតត្រាំងជំនាន់មុនៗបានបញ្ជាក់លើឯកសារទិញលក់ដីនេះជាន់លើគ្នា។
ពេលនេះសាលាឃុំបិតត្រាំងបានទទួលពាក្យបណ្តឹងពីម្ចាស់ដីខាងលើនេះជាច្រើននាក់រួចហើយផងដែរ។
បច្ចប្បន្នលោកមេឃុំកំពុងពិនិត្យឯកសារទិញលក់ដីទាំងនេះអោយយបានច្បាស់សិនដើម្បីឈានទៅរកដំណោះស្រាយបន្តនៅពេលក្រោយ។
ករណីនេះផងដែរខាងភាគីដទៃទៀតដែលអះអាងថាជាម្ចាស់ដីដែរនោះមិនទាន់ស្វែងរកការបញ្ជាក់អំពីសាវតាដី(ការទិញលក់ ការកាន់កាប់ ការប្រើប្រាស់ដី)បាននៅឡើយទេពេលនេះ។
បើទោះជាយ៉ាងនេះក្តីសង្ឍឹមថាលោក មេឃុំបិតត្រាំងបច្ចុប្បន្ននិងអតីតមេឃុំបិត្រាំងរូមទាំងមេភូមិផងដែរនឹងអាចរកដំណើស្រាយណាមួយដោយយុត្តិធម៌ជូនពលរដ្ឋ៕