ប្លែកៗ៖ មនុស្សមួយចំនួនបានចូលចិត្តធ្វើអ្វីប្លែកៗ និងចម្លែកខុសគេ បើទោះបីសកម្មភាពខ្លះប្រថុយប្រថាននឹងគ្រោះថ្នាក់យ៉ាងណាក្តី។ ជាក់ស្តែង គូស្នេហ៍មួយគូបានសុខចិត្តរៀបការលើអាកាសនភាល័យ នៅលើយន្តហោះកម្ពស់៣០០០ហ្វីត បន្ទាប់ពីកូនប្រុសស្នើសុំដ៏គួរឲ្យភ្ញាក់ផ្អើលមួយពេលធ្វើដំណើរទៅក្រុងរ៉ូដស៍( flight to Rhodes.)។ នេះបើតាមវេបសាយបរទេសមែលអនឡាញកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤។
លោក Alexander Serruys និងនាង Marieke van De Wal បានរៀបចំពិធីមង្គលការរបស់ខ្លួននៅក្នុងច្រកផ្លូវនៃយន្តហោះមួយនេះ បន្ទាប់ពីលោកបានជួបស្នើសុំនាងខណៈពេលដែលនាងត្រូវធ្វើដំណើរទៅកាន់អ្វីដែលនាងបានគិតថាគឺជាថ្ងៃឈប់សម្រាកជាមួយប្អូនស្រីរបស់នាង។
លោក Alexander អាយុ 24 ឆ្នាំបានរក្សាទុកសំណើសម្ងាត់ពីនាង Marieke អាយុ 20ឆ្នាំ បន្ទាប់ពីការឈ្នះអាពាហ៍ពិពាហ៍ដោយចូលរួមការប្រកួតប្រជែងជាមួយនឹងលោក Thomas Cook ។ ប្តីប្រពន្ធនេះរីករាយក្រេបទឹកឃ្មុំរបស់ពួកគេនៅក្រុង Rhode, ដោយមានការអនុញ្ញាតពីលោក Thomas Cook ផងដែរ៕