អ្នកម៉ៅការសំណង់់ជនជាតិចិនម្នាក់ឈ្មោះ កុង ស៊ាង ត្រូវបានក្រុមកម្មករខ្មែរប្តឹងព្រោះមិនបើកលុយអោយ

0

កម្មករសំណង់ជនជាតិខ្មែរមកពីជនបទចំនួន៩នាក់ដែលមេការសំណង់ជនជាតិចិនមិនបើកប្រាក់ឈ្នួលអោយបានដង្ហោយរកអន្តរាគមន៏សុំអោយមេការបើកប្រាក់ឈ្នួលអោយខណៈដល់ថ្ងៃបង់ថ្លសឈ្នួលបន្ទប់តែគ្មានលុយបង់អោយគេ។រឿងនេះក្រុមកម្មករបានដាក់ពាក្យបណ្តឹងទាមទារទៅកាន់ស្នងការដ្ឋានខេត្តព្រីហនុដើម្បីសុំជួយអន្តរាគមន៏តាំងពីខែកញ្ញា២០១៦តែមកដល់ខែមីនា២០១៧នេះនៅតែមិនមានលទ្ធផល។

ក្រុមកម្មកសំណង់ បានរៀបរាប់ថា៖”ពួកគេត្រូវបានមេម៉ៅការសំណង់ជនជាតិចិនឈ្មោះ  កុង ស៊ាង ភេទប្រុស រស់នៅភូមិ២សង្កាត់៣ក្រុងនិងខេត្តព្រះសីហនុបានជួលអោយធ្វើកម្មករសំណង់។ ឈ្មោះ កុង ស៊ាង នេះមិនបើកប្រាក់ឈ្នួលអោយរយៈពេល១ខែ១០ថ្ងៃសរុបជាទឹកប្រាក់ទាំង០៩នាក់នេះស្មើនឹង២៩០០ដុល្លា។”

តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖”កន្លងមកបានហៅអ្នកម៉ៅការជនជាតិនេះមកសាកសួរម្តងជាពីរដងរួចហើយដែរតែមិនសះជា។ហើយសំណុំរឿងនេះនគរបាលខេត្តព្រះសីហនុបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តរួចហើយដែរ។

ករណីនេះ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានអោយដឹងថារឿងនេះសាលាដំបូងទើបបានទទួលសំណុំរឿងនេះទេតែពេលនេះកំពុងចាត់ការហើយ។

ទោះជាយ៉ាងណា លោក​ សុខ ណា ដែលជាតំណាងកម្មកររងគ្រោះទាំងអស់ខាងលើបានប្រាប់ថា ឈ្មោះ កុង ស៊ាង នេះនៅកំពុងម៉ៅការសំណង់នៅបរិវេណកាស៊ីណូមួយនៅចំណុចឆ្នេរហាវ៉ៃរាល់ថ្ងៃនេះទេ។ក្រុមកម្មករសូមសំណូមពរអោយតុលាការខេត្តព្រះសីហនុជួយរកយុត្តិធម៌ដល់ពួកគាត់ជាកម្មករក្រីក្រផង៕

កម្មករខ្មែរ
កម្មកររងគ្រោះ
អ្នកម៉ៅការសំណង់ជនជាតិចិន ឈ្មោះ កុង ស៊ាង
កន្លែងធ្វើការ