ធ្លាយ រឿង ផ្សាររាត្រី អង្គរឃ្យុងយូរ បានប្រាក់ចំណូលរាប់លានរៀល ត្រូវបាន សមត្ថកិច្ចនិងអាជ្ញាធរ ខេត្ត/អាជ្ញាធរក្រុង យកលុយចែក គ្នាស្ងាត់ ៗគ្មានដាក់ចូលរដ្ឋ

0

ខេត្តសៀមរាប៖បើតាមសេចក្តីរាយការច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងថា អាជ្ញាធរក្នុងខេត្តសៀមរាបនិងក្រុមសមត្ថកិច្ចមួយចំនួន បានប្រមូលលុយពីអាជីវករផ្សាររាត្រីអង្គរឃ្យុងយូក្នុង១ខែៗរាប់លានរៀល

ដោយមិនដឹងថា យកទៅចូលថវិកាជាតិឬក៏ចែកគ្នាចាយស្ងាត់ៗនោះទេ។ ប្រភពបានទម្លាយទៀតថា លុយចំណូល នៅផ្សាររាត្រីអង្គរឃ្យុងយូត្រូវបានអាជ្ញាធរនិងក្រុមសណ្ដាប់ធ្នាប់ប្រមូលយកទៅចែកគ្នាដោយមិនមានចំណូលចូលរដ្ឋនោះទេ។
ប្រភពបានបន្ថែមថា ក្នុង១តូប យ៉ាងហោចណាស់ ត្រូវបង់លុយ ១ពាន់រៀល,និងថ្លៃអនាម័យ៥០០រៀល ,ថ្លៃសណ្ដាប់ធ្នាប់៥០០រៀល ៖មានតូបចំនួន៣៥០តូប ដែលអាជីវករ តែងតែលក់ ជាប្រចាំស្មើ១ថ្ងៃ៣៥ម៉ឺនរៀល និងក្នុង១ខែ ចំណូលបាន ១០,៥០០,០០០រៀល។ ប្រភពដដែលបន្ថែមទៀតថា ករណីប្រមូលលុយ យកទៅចែកគ្នា ធ្វើមានធ្វើបាន ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច ដែលបានឃុបឃិតគ្នានេះ បានកើតមានជាយូរណាស់មកហើយដោយលុយទាំងនោះរាប់រយលានរៀលបើគិតមកដល់ឆ្នាំ២០១៧នេះ។មិនគិតចូលពីការយកលុយ ថ្ងៃយាមរទេះ និងរោង ផ្សេងទៀតៗផង។
ទោះជាបីជាយ៉ាងនេះក្តី លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប មិន អាចទាក់ទងសុំការពន្យល់បានទេនៅរសៀលថ្ងៃទី៤ខែមិនានេះដោយហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នក
ទទួល។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការបកស្រាយបំភ្លឺពីលោក ពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ដែលប្រភពបានឱ្យដឹងថា លោកជាអ្នកមើលការខុសត្រូវនៅតំបន់នេះជំនួសមុខឱ្យ លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប បាននៅឡើយទេនារសៀលថ្ងៃទី៤ខែមិនាឆ្នាំ២០១៧នេះ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
សូមបញ្ជាក់ផងដែរថា ផ្សាររាត្រីអង្គរឃ្យុងយូរ ដែលអាជីវករបានលក់នៅពេលយប់ ជារៀងរាល់យប់នេះមានចំនួន៥៥១តូបចំណែកអ្នកលក់ជាប្រចាំមានប្រមាណជាង៣០០តូប៕ដោយ ច័ន្ទ រស្មី