ប្លែកៗ៖ រាត្រីចន្ទទឹកឃ្មុំដែលវែងជាងគេបំផុតក្នុងលោកត្រូវបានវេបសាយបរទេសដេលីមែលផ្សាយកាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០១៤ ដោយបានបង្ហាញនូវប្តីប្រពន្ធមួយគូដែលបានចំណាយពេលដ៏វែង និងទៅកាន់ទីកន្លែងជាច្រើនក្នុងពិភពលោក។ ប្រភពនេះបានឲ្យដឹងថា ប្តីប្រពន្ធជនជាតិអាមេរិកវ័យក្មេងមួយគូនេះបានសម្រេចចិត្តថាការក្រេបចន្ទទឹកឃ្មុំជាទិវាដ៏សំខាន់ ជាថ្ងៃដ៏ពិសេស និងជាពេលដ៏មានតម្លៃផងដែរ ការក្រេបចន្ទទឹកឃ្មុំវាហាក់ដូចជាទៀងទាត់មែន តែមិនមែនជាមនោសញ្ចេតនាគ្រប់គ្រាន់សម្រាប់ពួកគេទេ។
ហេតុនេះទើប លោក Mike និង Anne Howard បានសម្រេចចិត្តយកប្រាក់សន្សំរបស់ពួកគេដែលចេញពីការងាររបស់ពួកគេ និងចាប់ផ្តើមលើការផ្សងព្រេងមួយជាគំរូវីរភាពដែលបានប្រែក្លាយទៅក្រេបទឹកឃ្មុំវែងបំផុតនៅលើពិភពលោក។ រាត្រីចន្ទទឹកឃ្មុំដែលវែងជាងគេបំផុតក្នុងលោកនេះបានគ្របដណ្តប់លើទ្វីបចំនួន៦ និងមានចំនួន 33 ប្រទេស
និង 302 កន្លែងនៅក្នុងរយៈពេល 675 ថ្ងៃសម្រាប់ពេលឈប់សម្រាកពេញមួយជីវិតដែលបានរួមបញ្ចូលនូវការធ្វើដំណើរលើផ្លូវគោកប្រវែង 57.397 ម៉ាយ,បានថតរូបថតចំនួន 226.152 សន្លឹក,ដើរលេង ឡើងកាត់ព្រៃភ្នំចំនួន 110លើក, ជិះរថយន្តក្រុងចំនួន 105 ឡានក្រុង, អាហារភេសជ្ជៈអស់ 46 ពាងប៊ឺសណ្តែក,បរបាញ់ 41 លើក និង 39 លើកសម្រាប់ការជ្រមុជទឹកលេងសប្បាយយ៉ាងភ្លើតភ្លើន៕