គ្រួសាររងគ្រោះព្រោះរឿងដីធ្លីសំណូមពរដល់សម្តេចតេជោហ៊ុនសែន ជួយអន្តរាគមន៏រកយុត្តិធម៌សាជាថ្មីខណៈមន្ត្រីជំនាញពាក់ពន្ធ័និងអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវខ្លះបានធ្វើអោយពួកគាត់អស់ជំនឿចិត្ត

0

ខេត្តព្រះសីហនុ៖លោកស្រី ឡុច ទូច តំណាងពលរដ្ឋ៣២គ្រួសារមានដីទំនាស់ទំហំ២៧ហិចតាមានទីតាំងនៅក្បែរឆ្នេរព្រែកត្រែងស្ថិតក្នុងភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងប្រឈមនឹងការបាត់បង់ដោយសារតែ មានបុគ្គលចំនួន០៣ភាគីផ្សេងពីគ្នាកំពុងដណ្តើមយកដោយអះអាងថាសុទ្ធតែមានបណ្ណ័កម្មសិទ្ធនៅលើដីកន្លែងតែមួយ។

លោកស្រី ឡុច ទូច បានសំណូមពរដល់សម្តេចតេជោហ៊ុនសែន ជួយអន្តរាគមន៏រកយុត្តិធម៌និងស្នើអោយតុលាការខេត្តព្រះសីហនុ មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសាលាខេត្តព្រះសីហនុបង្កើតគណៈកម្មការចំរុះមួយដើម្បីចុះអង្គេតផ្ទៀងផ្ទាត់លើការចេញបណ្ណ័កម្មសិទ្ធអោយទៅអ្នកមានទ្រព្យមានអំណាចមួយចំនួនតូចរំលោភលើដីពលរដ្ឋ។

ប្រជាពលរដ្ឋបានអះអាងថាបណ្ណ័កម្មសិទ្ធនេះធ្វើឡើងដោយសង្ស័យថាមានការលួចឃុបឃិតគ្នារវាងមន្ត្រីភូមិបាលស្រុកស្ទឹងហាវនិងជនមួយចំនួនតូចទៀតដែលជាប់ពាក់ពន្ធ័ដើម្បីជាថ្នូរនឹងផលប្រយោជន៏ផ្ទាល់ខ្លួនឬក្រុមខ្លួន។

តំណាងសហគមន៏ខាលើនេះបានលើកឡើងចំៗទៀតថា”មន្ត្រីភូមិបាលស្រុកស្ទឹងហាវនៅខេត្តព្រះសីហនុនិងអាជ្ញាធរតាមឃុំស្រុកខ្លះបានឃុបឃិតគ្នាជាមួយអ្នកមានលុយមានអំណាចមួយចំនួនតូចធ្វើបាបប្រជាជនទន់ខ្សោយ។ដោយឡែកប្រជាជនបានរស់នៅជាងចិន្ត្រៃយ៏តាំងពីឆ្នាំ១៩៩២(តាំងពីពួកខ្មែរក្រហមនៅឈរជើងទីនោះ)មានផ្ទះមានដំណាំធំៗជាងនេះទៀតមានលិខិតបញ្ជាក់ទទួលស្គាល់ពីមេក្រុម មេភូមិនិងមេឃុំអូរត្រេះខ្លះៗដែរតែ បែរជាត្រូវក្លាយទៅជាជនរងគ្រោះទៅវិញ។ 

ករណីនេះ លោក ហ៊ូ សុផាត មេភូមិ៤បានបញ្ជាក់ថាប្រជាជនបានមកតាំងទីលំនៅទៅនេះតាំងពីខ្មែរក្រហមនៅម្លេះ។លោកបន្ថែមថា”ប្លង់ដីទាំងនេះគេលួចធ្វើតាំងពីពេលណាមកទេព្រោះគេមិនដែលប្រាប់អោយមេភូមិបានដឹងទេ”។

ចំណែក លោក​ ហាក់ មេង មេឃុំអូរត្រេះមិនអាចសុំពន្យល់លំអិតអំពីរឿងនេះបានទេដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ដីនេះគេមានបណ្ណ័ហើយដូច្នេះសូមសួរទៅតុលាការចុះ។

ដោយឡែក លោក​ ស៊ិន សឿន ប្រធានភូមិបាលស្រុកស្ទឹងហាវដែលពលរដ្ឋបានដាក់ការចោទប្រកាន់ថាជាអ្នកពាក់ពន្ធ័ក្នុងអំពើឃុបឃិតច្នៃបណ្ណ័នេះជូនអ្នកមានលុយនោះបានអោយដឹងថា« ដីនេះគេមានបណ្ណ័អស់ហើយ។»

នៅពេលដែលអ្នកសារពត៌មានសុំកំណត់ហេតុផ្សេងៗក្នុងកិច្ចចុះអង្គេត បិតផ្សាយនិងឯកសារពាក់ពន្ធ័ដទៃទៀតលោក​បដិសេធថាមិនអាចអោយមើលបានទេ។

លោកបានបញ្ជាក់ថា៖មានតែម្ចាស់កម្មសិទ្ធ តុលាការ និងរដ្ឋមន្ត្រីក្រសួងដែនដីទេទើបអាចស្នើសុំមើលបាន។

លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តព្រះសីហនុមិនទាន់សុំការបញ្ជាក់បាននៅឡើយដែរនៅថ្ងៃទី៧មីនា២០១៧នេះព្រោះលោកជាប់បេសកកម្មនៅលើកោះរ៉ុង។

លោក ម៉ុង មុន្នីចរិយា​ ប្រធានសាលាដំបូងខេត្តព្រះសីហនុមិនទាន់បានទំនាក់ទំនងសុំការពន្យល់អំពីករណីនេះបាននៅឡើយទេ។

ទោះជាយ៉ាងនេះក្តី លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុបានអោយដឹងគ្រាដែលទទួលជួបតំណាងពលរដ្ឋបន្ទាប់ពីបាននាំគ្នាមកមុខសាលាខេត្តព្រះសីហនុថា “រឿងនេះឋិតក្នុងដៃតុលាការដូច្នេះខេត្តមិនអាចលូកដៃចូលក្នុងកិច្ចការរបស់តុលាការបានទេ។តែរដ្ឋបាលខេត្តនឹងជួយជម្រុញអោយតុលាការជូយពន្លឿនក្នុងការដោះស្រាយ។ហេតុនេះសូមបងប្អូនដាក់ពាក្យទៅតុលាការ។”

លោក ស្រ៊ុន ស្រ៊ន់ បន្តថា បើទោះជាខេត្តព្រះសីហនុមានករណីទំនាស់ដីធ្លីច្រើននិងស្មុគស្មាញខ្លាំងតែកន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តក៍បានខិតខំដោះស្រាយជូនពលរដ្ឋបានជាច្រើនករណីផងដែរ។

តែយ៉ាងណារដ្ឋបាលខេត្តនៅតែបន្តខិតខំរកដំណោះថែមទៀតដោយឈរលើគោលការណ៍ច្បាប់ជាគោលដើម្បីឈានទៅកាត់បន្ថយនិងបញ្ចប់រាល់ទំនាស់នៅថ្ងៃអនាគត់។

សូមរំលឹកជូនថា លោកស្រី ឡុច ទូច កន្លងមកត្រូវបាន គេប្រើប្រពន្ធ័តុលាការចាប់ដាក់គុកម្តងរូចហើយដោយសារតែការតវ៉ារក្សាកាន់កាប់ដីខ្លួនខាងលើនេះកាលពីឆ្នាំ..២០០៧…..ក្រោយមកក៏បានដោះលែងមកវិញ។

តែនៅថ្ងៃ៦មីនា២០១៧នេះលោកស្រី ឡុច ទូច ត្រូវបានរងការគំរាមចាប់ដាក់គុកជាថ្មីទៀតពីសំណាក់ដៃគូទំនាស់របស់ខ្លួន៕