សាប៊ូទឹក​ក្លែងក្លាយ​ចំនួន​៥​ប្រភេទ​រាប់រយ​ដប​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បន្ទាប់ពី​ក្រុមហ៊ុន​ពិតប្រាកដ​បានដាក់​ពាក្យបណ្តឹង​

0

​សៀមរាប : សាប៊ូទឹក​ក្លែងក្លាយ​ចំនួន​៥​ប្រភេទ​មាន​ចំនួន​៥៧៥​ដប​ធំ ក្នុងនោះ​មាន​២៥​ដប​តូច​ត្រូវបាន លោក វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​បាន​នៅត្រង់ចំណុច​ខាងក្រោយ​ផ្សារលើ​ធំថ្មី ស្ថិតនៅក្នុង​សង្កាត់ ស្លក្រាម ក្រុង​សៀមរាប បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​សាប៊ូទឹក​ទាំង​៥​ប្រភេទ​នេះ​ថា​មាន​អ្នក​ក្លែងបន្លំ​សាប៊ូ​ពិត​ពី​ក្រុមហ៊ុន​មក​ដើរ​លក់​នៅក្នុង​ខេត្តសៀមរាប​។

លោក វរសេនីយ៍ឯក សឿន សេន នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​ជំនាញ​របស់លោក បានទទួល​ព័​ត៍​មាន​និង​កំណត់​មុខសញ្ញា​ចំពោះ​អ្នក​ដែល​ដើរ​លក់​នៅ​ផ​លិទ្ធ​ផល​សាប៊ូទឹក​ក្លែងក្លាយ​ចំនួន​៥​ប្រភេទ​មាន​៥៧៥​ដប​ធំ ដែលមាន​ពីរ​ក្រុមហ៊ុន បានដាក់​ពាក្យបណ្តឹង ដោយ​ក្រុមហ៊ុន​ទី​១ ឈ្មោះ ពេជ្រ ប៊ី យូ ធី និង ទី ២ គិ​ប ស្រ៊ុន នៅ​រាជធានី​ភ្នំពេញ នោះ​ទើប​ជាក់ស្តែង​នៅក្នុង​អំឡុង​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​តែម្តង​។ ក្នុងនោះ​ដែល តំណាង​ក្រុមហ៊ុន សាប៊ូ ទាំងពីរ ក្រុមហ៊ុន​បានបញ្ជាក់​ថា ( ដាក់​សម្ភាស ) ។

លោក វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ដល់​អ្នក​សារ​ព័​ត៍​មាន​ឲ្យ​ដឹង​ទៀតថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកជា​ប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព ឲ្យ​កាន់​តែមាន​តម្លាភាព​នោះ​បើទោះបីជា​ជនខិលខូច​បាន​ប្រើ​គ្រប់​រូបភាព​បែបណាក៏ដោយ​ក្នុងការ​ប្រព្រឹត្ត​បទ​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​នោះ​ក៏​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។

ដោយ​លោក បានធ្វើការ​សំណូមពរ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មុន​និង​ទិញ​គ្រឿង​ឩ​ប​ភោគ បរិភោគ ក៏ដូចជា សម្ភារ​: ប្រើប្រាស់​ផ្សេងៗ​ត្រូវធ្វើ​ការត្រួតពិនិត្យ​អំពី​គុណភាព​ទំនិញ​និង​ការ​បរិច្ឆេទ និង​ពិនិត្យ​មើលរូប​សញ្ញា​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​ដែល​តែងតែ​ដើរ​ធ្វើ​សកម្មភាព​លក់​នូវ​ផ​លិទ្ធ​ផល​ក្លែងក្លាយ​ពី​ក្រុមហ៊ុន ដែល​វា​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​និង​ឈានដល់​ប្រតិកម្ម​និង​បាត់បង់​អាយុជីវិត​ថែមទៀត​ផង ៕ ដោយ លោក ខេង ខេមរា​ ​Sequence 01.Still005 Sequence 01.Still006 Sequence 01.Still007 Sequence 01.Still004