ដេកនៅមុខបន្ទប់ មិនចាក់សោរទ្វាចោរចូលលួចទ្រព្យសម្បត្តិអស់ជិត១០០០ដុល្លា

0

ភ្នំពេញ…ប្តីប្រពន្ធ២នាក់បានទៅដាក់ពាក្យបណ្តឹងបន្ទាប់ពីមានជនសង្ស័យម្មាក់បានបន្លំចូលក្នុងបន្ទប់លួចយកខ្សែ.កខ្សែដៃនិងលុយមួយចំនួនសរុបជាង១០០០ដុល្លាខណ:ពេលដែលប្តីប្រពន្ធសម្រាកនៅខាងមុខបន្ទប់ហើយគ្រាន់តែបានខ្ទុមទ្វារទុកអោយក្មួយស្រីដេកនៅក្នុងបន្ទប់ម្នាក់ឯង ទើបជនសង្ស័យឆ្លៀតឱកាសបន្លំចូលលួចតែម្តង។ 

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១និង១៥យប់រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី២ ក្នងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាម្ចាស់បន្ទប់នោះឈ្មោះ ព្រំ ផល្លាអាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្មាក់នៅកន្លែងក់តហេតុខាងលើ មានស្រុកកំណើត នៅភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកែវ។

តាមការរៀបរាប់បុរសជាប្តីបានអោយដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៩យប់រូបគាត់ចូលសម្រាកជាមួយប្រពន្ធនៅខាងមុខបន្ទប់ដូចសព្វដងតែមិនចាក់សោរពីខាងក្រៅទេគ្រាន់តែខ្ទុមទ្វារប៉ុនណ្ណោះដោយទុកអោយក្មូយស្រីសម្រាកនៅក្នុងបន្ទប់ម្នាក់ឯងហើយខណ:ពេលដែលជនសង្ស័យកំពុងរើកកាយដោយបញ្ចាំងភ្លើងពិលទូរស័ព្ទ ក្មួយស្រីនោះស្មានតែពូក៏មិនឆោឡោអីដែរធ្វើអោយជនសង្ស័យនោះរើអីវ៉ាន់តាមចិត្ត តែមួយសន្ទុះមកក្មួយស្រីនោះក៏ស្រែកសួរហើយ ជនសង្ស័យនោះរត់គេចបាត់ដោយយកទាំងទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព ហើយក៏ផ្អើលឆោឡោតែម្តង។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធបានត្រឹមតែសោកស្តាយ និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែប៉ុនណ្ណោះ។

ក្នុងដែលលោកមេភូមិក៏បញ្ជាក់ប្រាប់សមត្ថដែលថាជនសង្ស័យខាងលើនេះជាមុខសញ្ញាគាស់ផ្ទះនិងជនឆ្លៀតឱកាសយ៉ាងសកម្មផងដែរហើយគាត់បានរាយណ៍ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីអោយមានចំណាត់ការហើយ។ បក្សីចាំក្រុង