យុវជនម្នាក់បានស្លាប់បន្ទាប់ពីទៅឆក់ត្រីខុសបច្ចេកទេស នៅស្រុកលំផាត់

0

ខេត្តរតនគិរី: យុវជនម្នាក់ប្រើប្រាស់ឧបកណ៍ ទៅឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧នៅត្រង់ចំណុចត្រពាំងជ្រៃ ស្ថិតនៅភូមិណ​ង​ហៃ ឃុំសេដា ស្រុកលំផាត់ ខេត្ត​រតនគិរី។

ប្រភពពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា មានករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសបច្ចេកទេស ត្រូវឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់
ជនរងគ្រោះឈ្មោះ ខាំ លឹងបួន ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិទំពួន មានមុខ​របរធ្វើ​ចំការ
រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

បច្ចុប្បន្ន កម្លាំង ប៉ុស្តិ៍ឃុំសេដាបាន​ចុះធ្វើការត្រួតពិនិត្យនៅលើខ្លួនសាកសព គឺពុំ​មានស្លាកស្នាមអ្វីនោះ​ទេ ដោយឡែកត្រជៀកខាងស្ដាំមានឈាមហូរចេញ ក្រោយពីបានធ្វើការពិនិត្យរួចរាល់សព្វគ្រប់កម្លាំងប៉ុស្ដិ៍បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាម​ប្រពៃណី ។