នគរបាលខេត្តបង្ក្រាបគ្រឿងញានទ្រង់ទ្រាយធំនៅព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ:កម្លាំង‌នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហកាជាមួយនគរបាលក្រុងប៉ោយប៉ែត និងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរៈសេនីយ៏ទោយិន បញ្ញារិទ្ធនាយករិយាល័យ និងមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រុងទ្រាយធំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ និងក្រុងសិរីសោភ័ណខេត្ត។
កម្លាំងនគរបាលនៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៩ខែមីនាឆ្នាំ២០១៧ ចំណុចផ្លូវលំ ក្រោយស្ថានីយ៍ប្រេងតូតាល់ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងបន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងកិច្ចប្រតិបត្តិយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះជាលទ្ធផលបានឱ្យដឹងថា ប្រតិបត្តិការនោះចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀប្រុសស្រីចំនួន១០នាក់ដកហូតបានវត្ថុតាងថ្នាំញៀនសរុប៨សុងក្នុងនោះថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៤សុងស្មើនិងទម្ងន់ប្រហែលជាង១គីឡូក្រាម និងថ្នាំញៀនមេតំហ្វេតាមីនWY ៤សុង ស្មើនិងចំនួន៨ពាន់គ្រាប់ អាវុធខ្លី១ដេីមគ្រាប់ចំនួនជាង៥០គ្រាប់រថយន្ត៥គ្រឿង ដកហូតបានវត្ថុតាងថ្នាំញៀន បានមួយចំនួនធំសរុបទាំងថ្នាំញៀនប្រភេទខេទឹកកក និងថ្នាំញៀនយ៉ាម៉ាចំនួន1.775,33ក្រាម។
សូមបញ្ជាក់ថាការបង្រ្កាបជនសង្ស័យជាមេខ្លោងគ្រឿងញៀនដ៏ ធំនៅខេត្តបន្ទាយ មានជ័យ ត្រូវគេមើលឃើញថាជាវិធានការការដោះស្រាយបញ្ហាគ្រឿងញៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងតំណាក់កាលដែលប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសដែលមានរយៈពេល៣ខែមកហើយ។ការដាក់ចេញ យុទ្ធនាការប្រយុ្ធប្រឆាំងគ្រឿងញៀនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលគេចាត់ទុកថាជាក្តីកង្វល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរទូទៅនោះ៕ដោយ:ឃិន គន្ធា