​ស្រវឹង​ជោគ​បើករថយន្ត​បុក​រៈ​ស្លាប់​១​របួស​៣​នៅ​ស្រុក​ស្នួល​

0

​ខេត្តក្រចេះ​៖ ប៉ូលិសចរាចរ​ណ៏​ស្រុក​ស្នួល​បាន​និយាយថា មនុស្សម្នា​ក់បាន​ស្លាប់ និង បីនាក់​ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏ បង្កឡើង​ដោយ​រថយន្ត កា​មេ​រី​បើក​បុក​រៈ​ដើម​អាកា ស្យា​ដែល​ដុះ​ប្រសប មាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ចំនុច​ភូមិ​ក្បាល ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​កាលពី​រសៀល​ថ្ងៃទី​៥ មិថុនា​។​

​ប៉ូលិសចរាចរ​ណ៏​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ហេតុ​ការ​ណ៏​រថ​ន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​ខ្លួនឯង​នេះ គឺ​បង្ករ​ឡើង​ដោយសារតែ​ជនរងគ្រោះ ទាំង​បួន​នាក់​ស្រវឹងស្រា​និ​ងាប​បើ រថយន្តបុក​រៈ​ពេញ​ផ្លូវ​ជា​បន្តបន្ទាប់ រហូត​ត​បុក​ដើម​អាកាស្យា​ដែល​ដុះ​នៅ​ប្រប​ម៉ាត់​ផ្លូវ បណ្តាល​ឲ្យ​បាក់​ចំនួន​២​ដើម​ទើបត្រូវ​រថយន្ត​ឈប់​ស្ងៀម​។​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ឈ្មោះ ជា ម៉ានិត អាយុ​២៣​ឆ្នាំ មាន​ទី លំនៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ គឺ​បាន​ស្លាប់​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត​។

រីឯ​មនុស្ស​៣ នាក់​ទៀត​បាន​រងរបួស​ធ្ងន់​។​ ​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃកើតហេតុ​ជនរងគ្រោះ ទាំង​៤​បួន​នាក់ បាន​ផឹកស្រា​ស្រវឹង​ជោគ​ខ្លួន និង​បាន​បើករថយន្ត​ចេញពី​កន្លែង​ផឹកស៊ី ក្នុង​ល្បឿន​លឿន​បើក​របរ​ដោយ ឈ្មោះ លាង គង់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​- ឃុំ​កើតហេតុ​។

ក្នុង​សកម្មភាព​នោះ រថយន្ត​បាន​រេ​ចង្កូត​បុក​ម៉ូតូ​និង សម្ភារៈ​ពលរដ្ឋ​ដែល ដាក់ លក់​នៅ​ចិញ្ចើម ផ្លូវ​ដួល​រាយប៉ាយ ជា បន្តបន្ទាប់​និង​ក៏​ជ្រុល​ទៅបុក​ដើម​អាកាស្យា ដែល​ដុះ​នៅ​ប្រប​មាត់ ផ្លូវជាតិ បណ្តាល​ឲ្យ​បាក់​រលើង​ចំនួន​២​ដើម​ទើប​ឈប់​ស្ងា​ម​។​ ​លោក​វរៈ​សេនី​យ៏​ត្រី ចាន់ សុ​គីម អធិការ​នគ​បាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​នៅ ព្រឹក​ថ្ងៃទី​៧ មិថុនា នេះ​ថា ក្រោយ ពី​

កើតហេតុ​ភ្លាមៗ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ និង​បាន​ជួយ​គាស់​ជន​រង គ្រោះ​ទាំង​បួន​នាក់​ចេញពី​ក្នុង​រថយន្ត​ដែល​រមូល​រួញ ចូលគ្នា​នៅជាប់ និង​គល់ឈើ​ដើម្បី​យកទៅ​សង្គ្រោះ​។ តែ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង បួន​នាក់ គឹ​មាន​ជនរងគ្រោះ​ម្នាក់​គឺ​ត្រូវ ស្លាប់​ពេល​បញ្ជូនមក​សង្គ្រោះ រីឯ​បីនាក់​ទៀត របួស​ធ្ងន់ធ្ងរ​។​IMG_3971 IMG_3972 (1)