យ៉ាងហោចណាស់យុវជន៣នាក់បានរងរបួសធ្ងន់ស្រាលជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកូនមុំ

0

Sa Wut រតនគីរ
ខេត្តរតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង ម៉ូតូនិងគោយន្តកន្រ្តៃកាលពីវេលាម៉ោង៧ យប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧នៅត្រង់ចំណុចទួលបែងស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី លើ

កំណាត់ផ្លូវជាតិលេខ៧៨បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់នឹងស្រាល ៣នាក់ ។

ប្រភពពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ទី១- ឈ្មោះ ផល
ទុង ភេទប្រុសអាយុ២៧ ឆ្នាំ រងរបួសធ្ងន់
ទី២- ឈ្មោះ អាប៉ូយ ភេទប្រុសអាយុ២៥ ឆ្នាំ រងរបួសធ្ងន់ទី៣- ឈ្មោះ សុ ខោល ភេទប្រុសអាយុ២៦ ឆ្នាំ រងរបួសស្រាល អ្នកទាំង៣នាក់ជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៍ខ្មៅអត់ស្លាកលេខ។
ដោយឡែកអ្នកបើកបរគោយន្តកន្ទ្រៃបាន
រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ នគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅ រថយន្តសាមុយដឹកជនរងគ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្ត៍
ឃុំត្រពាំងក្រហមដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ។ដោយ: យក្ខឡោម