VIDEOភ្នំគូលេនស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿប្រជាជនខ្មែរ​នឹងជា​កំណើត​អារ្យធម៌អង្គរ​អោយមានភាព​ល្បីល្បាញ

0

សៀមរាបៈ ភ្នំគូលេនជាភ្នំឈ្មោះរុក្ខជាតិមួយប្រភេទ ភ្នំនេះមានទីតាំងស្ថិតនៅចំទិសឦសាន ចំងាយប្រមាណ៤០គ.ម ពីទីរួមខេត្តសៀមរាប  មានកំពស់ប្រែប្រួលពី៣០០ ទៅ៤០០ម និងមានបណ្តោយជាង៤០គ.ម ដោយសណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអគ្នេយ៍ ខ្នងភ្នំជាវាលរាបលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងមានខ្យល់អាកាសល្អ និងសម្រួលរស់នៅរបស់មនុស្ស ។

ភ្នំគូលេន ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត និងជារាជធានីដំបូងគេនៅក្នុងយុគសម័យអង្គរ ដែលតំណាងឲ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា ព្រះតេជគុណ ព្រះចៅអធិការស្តីទី សុខ វណ្ឌី បានមានសង្ឃដិការ សំណូមពរឲ្យភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសដល់មគ្គទ្ទេស នែនាំឲ្យតែងកាយឲ្យសុភាព ដក់មួក បឈ្ឈប់ការស្លៀកពាក់ខ្លី ខើចលើខើចក្រោម ចូលក្នុងវត្តអារាមព្រះអង្គធំ ដើម្បីថែរក្សានូវព្រះពុទ្ធសាសនា ប្រពៃណីជាតិខ្មែរ ។

បច្ចុប្បន្នភ្នំគូលេន បានក្លាយទៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់ និងពោរពេញ​ទៅដោយសក្តា​នុពលខាងផ្នែកវប្បធម៌ និង ធម្មជាតិ  នឹងជាកន្លែងផ្តល់កំណើតដល់អារ្យធម៌អង្គរ ដែលមានភាពល្បីល្បាញ ភ្នំគូលេនគឺកោះមួយស្ថិតនៅកណ្តាលសមុទ្រ ដែលមានសំពៅចិនចូលចត ហើយក៏មានហេតុការអាក្រក់បានកើតឡើង ឲ្យសំពៅចិនលិចនៅទីនោះ ភ្នំគូលេនគឺជាអតីតរាជធានីខ្មែរនៅក្នុងសតវត្សរ៍ទី៩ គេតែងរំលឹកដល់ស្នាព្រះហស្ថរបស់ ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងសម័យកាលនៃចក្រភពខ្មែរ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមជាតិនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ ។

ភ្នំគូលេនជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយ ដែលជាដើមកំណើតនៃអារ្យធម៌អង្គរ សំណង់ប្រាសាទជាច្រើន ដែលមានការតុបតែងលំអរប្លែកៗ ត្រូវបានកសាងឡើង ហើយអ្នក ស្រាវជ្រាវចាត់ទុកថា ជាការចាប់ផ្តើមនៃទំរង់ស្ថាបត្យកម្មថ្មីមួយ តភ្ជាប់ពីសិល្បៈសម័យមុនអង្គរ និងសម័យអង្គរ។

លោក ព្រំ ជា ប្រធានគណៈកម្មការវត្តព្រះអង្គធំ បានបញ្ជាក់ពីការស្ថាបនា សាងសង់វត្តព្រះអង្គធំ និងការបន្តការសាងសង់បន្ថែមទៀតដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកកំសាន្ត ការសាងសង់ស្ថាបនាវត្តព្រះអង្គធំគឺមានការចូលរួមពីប្រជាពលរដ្ឋ  និងសហគមន ក្នុងឆ្នាំ២០០៥ លោកហាក់ ប៊ុនថា និងឧញ៉ា ឡាយ ម៉េងគិន និងលោកជំទាវ បានរៀប​ចំកសាងជណ្តើរនឹងបាំដំបូលព្រះអង្គធំ រហូតដល់ឆ្នាំ២០១២ លោកឧញ៉ា ទ្រី ភាព បានកសាងសាលាឆាន់មួយ មានទទឹង១៥ម បណ្តាយ៣៥ម ក្រោយមកគណកម្មការអាចារ្យវត្តបានឃោសនានាំបច្ឆ័យចាក់បេតុងឡើងដល់វត្ត និិងសូមអំពាវនាវដល់ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សូមជួយចូលរួមបច្ឆ័យសាងសង់ព្រះវិហារ មួយនៅលើខ្នងភ្នំ ដោយសារតែបច្ចុប្បន្នពុំទាន់មាន ព្រះវិហារនោះទេ ។

លោក ព្រំ ប៉ុន តំណាងព្រះសង្ឃគណកម្មការអាចារ្យវត្តនិង បងប្អូប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំ ស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំ ខ្នងភ្នំមាន៩ភូមិ បានជួបប្រទះនិងផលពិបាក ក្នុងការដឹកជញ្ជូនសម្ភរៈ ដំណាំកសិផល និងការធ្វើដំណើរ ដែលត្រូវបានចំណាយពេលវេលាមិនតិចពី៣ម៉ោង សម្រាប់ការដឹកជញ្ជូន និងការធ្វើដំណើរ ដែលជាធាតុពិតគឺបើមានផ្លូវចុះពីលើខ្នងភ្នំ ចាប់ពីភូមិតាពេញ មកស្រុកស្វាយលើគឺចំណាយពេលត្រឹមតែ២៥ទៅ៣០នាទី ការផលពិបាកទាំងនេះទើប ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ បានសំណូមពរឲ្យ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប មេត្តាជួយធ្វើផ្លូវចុះពីលើខ្នងភ្នំតាពេញ មកស្រុកស្វាយលើ ដើម្បីឲ្យជាការងាយស្រួលដល់ការទស្សនារបស់ភ្ញៀវ ទេសចរណ៍មកកំសាន្តរមណីយដ្ឋាន បេងមាលា បន្តទៀតដោយមិនចាំបាច់បកក្រោយវិញ។                 ដោយ  ប៊ុន  រដ្ឋា