- ខេត្តព្រះសីហនុ៖ សពនារីម្នាក់ហើមរហូតដល់ដង្កូវចោះត្រូវបានគេប្រទះឃើញយកទៅប្លុងចោលនៅក្រុងព្រះសីហនុ នៅម៉ោង ១៤.០០នាទី/១៣ ខែមីនា ឆ្នាំ២០១៧ មានសាកសព ពុំទាន់ស្គាល់អត្តសញ្ញាណ រុំដោយកំរាលពូកពណ៌សស្តើង យកទៅផ្លុងចោលនៅក្នុងប្រឡាយ ជាប់បណ្តោយផ្លូវកៅស៊ូ ពីស្លាកប៉ាណូអាឡាំងឌឺឡុង ឆ្ពោះទៅឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុម០៣ ភូមិ០៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មានកំលាំងកងរាជអាវុធហត្ថ ក្រុង ០៤នាក់ សហការជាមួយ សមត្ថកិច្ចបច្ចេកវិទ្យាសាស្ត្រ និងមានការចូលរួមពី លោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ បានចុះទៅត្រួតពិនិត្យសាកសព ជាក់ស្តែងឃើញថា ៖
-សាកសព គឺភេទស្រី ជនជាតិខ្មែរ អាយុប្រហែល ១៥-១៦ឆ្នាំ មានសភាពហើម ស្អុយ មានដង្កូវ ប្រដាប់ភេទដាច់រយ៉ះ និងមានកន្សែងពោះគោពណ៌ខៀវចងរិតក។
-តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ និងលោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ បានឲ្យដឹងថា សាកសពស្លាប់ដោយករណី ឃាតកម្ម រំលោភសំលាប់ នៅទីតាំងផ្សេង ហើយយកមកផ្លុងចោលចំណុចខាងលើ ប្រហែលពី ០៣-០៤ថ្ងៃហើយ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។