ខេត្តព្រៃវែង៖ ល្បែងប្រជល់មាន់ និងល្បែងអាប៉ោង ២កន្លែងធំៗកំពុងបើកដំណើរការយ៉ាងរលូន នៅក្នុង ចំនួនពីរភូមិ គឺភូមិគោក្រោក ឃុំគោខ្ចក និងភូមិត្រកៀបក្តាម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយមហាជនមួយចំនួនបានលើកឡើងថា កន្លែងទាំងពីរនេះ បានបើកដំណើរការយូរខែណាស់មក ហើយ ដែលអាចហៅបានថា ដុះស្លែ ខណៈសមត្ថកិច្ចមិនមានវិធានការបង្ក្រាប ឬទប់ស្កាត់ ព្រោះអាចបានទទួលផលណាមួយពីប្រភពទាំងពីរ។ដោយឡែកបើតាមម្ចាស់សង្វៀនប្រជល់មាន់ អាប៉ោង នៅភូមិគោក្រោក ឃុំគោខ្ចច ស្រុក កំពង់ត្របែកខេត្តព្រៃវែងបានឲ្យដឹងថា មុននឹងគាត់អាចបើក ដំណើរការវង់ល្បែងនេះបាន ខ្លួនរត់ការទៅសមត្ថកិច្ចប៉ុស្តិ៍ អធិការ និងស្នងការខេត្ត រួចរាល់ហើយទើបអាច បើកលេងបាន បើមិនរត់ការជាមុននោះទេ មិនអាចលេងស្រួលបានទេ ប្រាកដជា សមត្ថកិច្ចបង្ក្រាបដេញ រត់បាស់សក់ហើយ ។ លោកបន្តទៀតថា រៀងរាល់ខែគាត់ត្រូវចំណាយលុយជាច្រើនសម្រាប់សមត្ថកិច្ច តាំងពីក្រោមរហូតដល់លើ ក្នុងមួយខែមិនក្រោម ៨,០០០,០០០រៀល(ប្រាំបីលានរៀល) នោះទេ ពិបាកណាស់មិនសូវចំណេញទេ។លើសពីនេះម្ចាស់អាជីវកម្មមួយនេះបានបន្ថែមទៀតថា ប្រសិនជា សារព័ត៌មានចង់ផ្សាយ ក៏ផ្សាយទៅ ព្រោះថាមិនមែនសារព័ត៌មាន ជាអ្នកចាប់ទេ គឺសមត្ថកិច្ចជាអ្នកចាប់ បង្ក្រាប ហើយបើចង់ផ្សាយ គឺផ្សាយ២កន្លែងតែម្តងទៅដោយក្រៅពីកន្លែងគាត់នេះ នៅភូមិត្រកៀបក្តាម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ក៏មានបើកដូចគ្នាដែរ គឺមានជល់សៃង្វៀនធំជាងកន្លែង គាត់ទៅទៀត ហើយរត់ការតែអធិការទេ ចំណែកគាត់តាំងពីក្រោមរហូតដល់លើ ។ពាក់ព័ន្ធនឹងករណីនេះដែរ ប្រភព ពីមន្ត្រីប៉ុស្តិ៍នៅឃុំគោខ្ចច សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា វង់អ្នកញៀនល្បែងជល់មាន់អាប៉ោង នៅទីនេះកើតមានច្រើនខែហើយ បានរត់ការតាំងអធិការទៅដល់ស្នងការ។ ដោយឡែកពួកគាត់បានត្រឹម តែដឹង តែមិនអាចធ្វើអ្វីបាននោះទេ ហើយទៅមើលមិនហ៊ានទៅមើលដែរ ព្រោះខ្លាចក្រុមអ្នកញៀន ល្បែង ទាំងនោះសើចចំអកដាក់។ ចំណែកឯកសេង្វៀនវង់ល្បែងប្រជល់មាន់ អាប៉ោង ដុះស្លែនៅភូមិត្រកៀបក្តាម នោះវិញ ក្រុមអ្នកញៀនល្បែងទាំងនោះបានអះអាងថា ម្ចាស់សេង្វៀនបានសុំអធិការកំពង់ត្របែក លោក សួន សំអឿន ដើម្បីបើកសង្វៀនជល់មាន់ និងលេងអាប៉ោងរួចរាល់ហើយ បើមិនសុំជាមុនទេ ហ៊ានតែលេង ដឹងតែចប់ហើយ មិនបានមួយគូទេសមត្ថកិច្ចមកដល់ភ្លាមៗ។ដោយឡែកសេង្វៀនជល់ មាន់នេះ ក្នុងមួយថ្ងៃមានជល់ពី១០ទៅ១២គូ ហើយក្នុងមួយគូចាប់ពី ១,០០០,០០០រៀល (មួយលានរៀល) ឡើងទៅ និងចុងសប្តាហ៍ មានភ្ងៀវចាប់ពី១២ទៅ២០គូ ជល់ពីម៉ោង៩ព្រឹករហូតល្ងាច បើគូណាត់វិញពី(៤,០០០,០០០រៀល)ឡើងទៅ ហើយម្ចាស់សង្វៀនដកតុង១០ភាគរយ ហើយអាប៉ោង វិញយកប្រចាំថ្ងែ តែមិនដឹងប៉ុន្មានទេ តែឮម្ចាស់សង្វៀនថា ចាយលុយទៅលើអធិការលោក សួន សំអឿន ច្រើនណាស់ នេះមិនចាយលុយខេត្តផង បើខេត្តទៀតលែងចំណេញហើយបើនៅលេងបែបនឹងនោះ ។លោកអធិការស្រុកកំពង់ត្របែកលោក សួន សំអឿន បានឲ្យដឹងថា លោកមិនបានដឹងទេរឿងសង្វៀន ជល់មាន់ អាប៉ោង ទាំង២កន្លែងខាងលើនេះ លោកនឹងឲ្យមន្ត្រីជំនាញចុះទៅបង្ក្រាបភ្លាមៗ ហើយរឿង ដែលថាយកលុយជាក្នុងការបើកភ្លើងខៀវនោះមិនពិតទេ ហើយបើលោកដឹង លោកបង្ក្រាបឲ្យខាន់តែ បាន។ គួរំលឹកថា កន្លងមកសម្តេចក្រឡាហោមបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យមន្ត្រីជំនាញចុះបង្ក្រាប ល្បែងស៊ីសង គ្រប់ប្រភេទឲ្យខានតែបាន នៅតាមមូលដ្ឋានរបស់ខ្លួន ដោយឡែកនៅស្រុកកំពង់ត្របែក មានល្បែងសេង្វៀនប្រជល់មាន់អាប៉ោង២កន្លែងធំៗ សមត្ថកិច្ចមូលដ្ឋានថាមិនដឹងទៅវិញ៕